CamNews

តារា 

ថន ដារ៉ា ចេញមកបកស្រាយរឿងដែលគេហទំព័រមួយចំនួនដែលចុះមិនពិតពីរូបនាង និងស្វាមី យ៉ាងត្រជាក់!

ព័ត៌មានកំសាន្ត ៖ កាលពីពេលដែលរៀបការដំបូងមានគេហទំព័រជាច្រើនបានចុះផ្សាយព័ត៌មានមិនត្រឹមត្រូវរហូតធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ដែលជាអតីតតារាសម្តែងស្រី និងជាពិធីការនី​មួយដួង ដែលមានឈ្មោះថា អ្នកនាង ថន ដារ៉ា ហើយក៏ធ្វើឲ្យរូបនាងមានការមិនពេញចិត្តចំពោះរឿងទាំងអស់នេះផងដែរ ។ 

ដោយយោងតាមការបកស្រាយរបស់ អ្នកនាង ថន ដារ៉ា បានឲ្យដឹងថា ជីវិតមុននិងក្រោយពេលរៀបការគឺរូបនាងនិងស្វាមីពិតជាពោរពេញទៅដោយសុភមង្គលនិងរស់នៅជាមួយនិងបានសុខសប្បាយខ្លាំងណាស់ រីឯកូនប្រុសម្នាក់របស់ស្វាមីនាង ក៏នាងបានមើលថែទាំយ៉ាងល្អដូចជាកូនបង្កើតយ៉ាងចឹង មិនត្រឹមតែប៉ុណ្ណោះទេ នាងនិងកូនប្រុសស្វាមីរបស់នាងក៏កាន់តែមានភាពស្និទ្ធិស្នាលជាមួយនិងគ្នាពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ 

អ្នកនាង ថន ដារ៉ា បានបន្ថែមទៀតថា នាងនិងស្វាមីស្រលាញ់កូនប្រុសដូចគ្នាប៉ុន្តែដោយសារតែឆ្នាំមុនមមាញឹកនិងការងារ ទើបមិនបានគិតគូររឿងកូន ប៉ុន្តែឆ្នាំនាងមិនឲ្យឱកាសនេះកន្លងផុតទៅទេ ។ គួរបញ្ជាក់ឲ្យដឹងថា បើយោងតាមការលើកឡើងរបស់ភរិយាជនជាតិថៃរូបនេះថា និងស្វាមីរបស់នាងនិងនាងគឺចង់បានកូនភ្លោះតែម្តង ស្រីមួយគូក៏បាន ឬ ប្រុសមួយគូក៏បានដែរ ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB