CamNews

តារា 

ថន តារា បង្ហាញ​មុខ​គូស្នេហ៍​ជា​ជន​ជាតិ​ថៃ បញ្ចប់​មន្ទិល​ស្នេហ៍​ជា​មួយ​មន្រ្តីពាក់ផ្កាយ​ពីរ

(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនី ដែលគេស្គាល់គ្រប់គ្នាថា ជាបងស្រីបង្កើតរបស់ពិធីការិនីនាង ថន លក្ខិណា គឺកញ្ញា ថន តារាថ្មីៗនេះ បានបង្ហាញភាពផ្អែមល្ហែម និងស្និទ្ធស្នាលជាមួយ​បុរសជនជាតិថៃម្នាក់ ខណៈកន្លងមក ពិធីលការិនីរាងតូចច្រឡឹងរូបនេះ ធ្លាប់មានព័ត៌មានសង្ស័យ អំពីការសាងសម្ព័ន្ធភាពស្នេហ៍ រវាងនាងជាមួយមន្ត្រីពាក់ផ្កាយពីរ នៅក្រសួងមហាផៃ្ទ។ ប៉ុន្តែទីបំផុត នៅពេលនេះ​ ថន តារា បែ​ជារចេញមុខ បញ្ជាក់ពីទំនាក់ទំនងស្នេហាពិត ជាបុរសជនជាតិថៃ ឲ្យមហាជនបានដឹង ជាសាធារណៈយ៉ាងភ្ញាក់ផ្អើល និងបញ្ចប់ទាំងស្រុងរាល់ព័ត៌មាន និងពាក្យចចាមអារ៉ាមស្នេហា ជាមួយអ្នកផ្សេង។

នៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់តារាស្រី​ ថន តារា កាលពីមុននេះបន្តិច បានសរសេ​រប​ង្ហោះ​ភ្ជាប់ ជាមួយរូបថតស្និទ្ធ​ស្នាល កៀកកើយ ជាមួយបុរសគូស្នេហ៍ជនជាតិថៃ គ្រាធ្វើពិធីសូ​ត្រ​មន្ត បង្សុកូលពីប្រទេសថៃថា «Good Evening from thailand bkk ! ថ្ងៃ​ដ៏រីករាយរបស់ខ្ញុំ និង​អ​នាគតស្វាមី ពិធីសូត្រមន្តកាលពីព្រឹកមិញ។​ សូមអគុណសម្រាប់ការ ជូនពរ របស់អស់លោក និ​ងមិត្តក្នុង Facebook ទាំងអស់ខ្ញុំ​ ពិតជារំភើប និងមានសុភមង្គលណាស់!»។​

ដោយសំអាង​លើ​រូបថត​កៀកកើយ​ ផ្អែមល្ហែមភ្ជាប់ជាមួយសារខាងលើ ដែលត្រូវបាននាង ថន តារា បង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុក ជា​មួយបុរសជនជាតិថៃ មានវ័យ​រាងចំណាស់ម្នា​ក់​នេះ អាចបញ្ជាក់បានថា​ បុរសសក់អង្គារដី​មាឌ​ធំដំបង មានវ័យប្រមាណ៥០ឆ្នាំរូបនេះ ​គឺជា​សង្សារ​បណ្តូលចិត្ត​ របស់តារាស្រី​ហ៊ុមព័ទ្ធ​ ដោយ​រឿង​អាស្រូវ​ស្នេហ៍​ មិន​ដាច់​សូរ​ គឺកញ្ញា ថន តារា មែន​ហើយ។

ទន្ទឹមនឹងគ្នានេះដែរ បើក្រឡេកមើលនៅលើ បណ្តាញសង្គមហ្វេសប៊ុកនាង ថន លក្ខិណា ដែលត្រូវជាប្អូនស្រីបង្កើតនាង ថន តារា វិញ ក៏បានសរសេរបង្ហាញអារម្មណ៍ អបអរថា «ថ្ងៃនេះពិតជារំភើប និង​សប្បាយចិត្តណាស់ ព្រោះបងទាំងពីរ នឹងចូលរោងការឆាប់ៗនេះ ។ សូមចូលរួមអបអរសាទរណាបងស្រី សំណព្វចិត្ត សូមជូនពរឲ្យបងទាំងពីរ ជួបតែសុភមង្គល..​!»។

ចង់ដឹងថា តើរវាងតារាស្រីរបស់ខ្មែង នាង ថន តារា និងអតីតស្វាមីជនជាតិថៃ មានភាពផ្អែម​ល្ហែ​មសិទ្ធស្នាលជាមួយគ្នា កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ជាមួយគេហទំព័រ Khmertalking ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

Tags: thorn dara