CamNews

តារា 

អីយ៉ា ! ពេជ្រ សិរីរ័ត្ន មានមូលហេតុអ្វី ចេះតែហាត់រៀន​បាញ់កាំភ្លើង ?

ភ្នំពេញៈ កន្លងមកទស្សនិកជនធ្លាប់ បានឃើញវត្តមានអតីតពិធីការិនី ពេជ្រ សេរីរ័ត្ន បានរំលេច
រូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញពីសកម្មភាព ហាត់រៀនបាញ់កាំភ្លើងខ្លី ធ្វើឲ្យទស្សនិកជនជា
ច្រើនគិតថា គ្រាន់តែជាស្ទីល ដើម្បីទាមទារការចាប់អារម្មណ៍ របស់នាង នៅលើបណ្តាញ ទំនាក់
ទំនងសង្គម Facebook តែប៉ុណ្ណោះ ។

ប៉ុន្តែនេះមិនមែនជាលើកទី១ទេ ដែលអតីតតារាស្រីមានឈ្មោះ បោះសំឡេង កញ្ញា ពេជ្រ សិរីរ័ត្ន
បង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម ជាសាធារណៈ ។ ពេលនេះនាង
ក៏បានសម្ញែងរូបថតជាច្រើនសន្លឹកទៀត បង្ហាញពីការហាត់រៀនបាញ់កាំភ្លើង ថ្មីមួយទៀត មាន
ឈ្មោះថា "ស្នាយភើ" ខុសពីលើកមុន ដែលនាងធ្លាប់រៀនបាញ់ត្រឹម តែកាំភ្លើងខ្លីធម្មតា។

ពាក់ព័ន្ធនឹងការបង្ហោះរូបថត និងសកម្មភាពក្នុងការហាត់រៀន បាញ់កាំភ្លើងម្តងជាពីរដងនេះ គេមិន
បានដឹងពីមូលហេតុច្បាស់លាស់របស់នាងទេថា ហេតុអីបានជាសុខៗ នាងបង្ហាញរូបបែបនេះ និង
ចំណាយពេលវេលា ក្នុងការទៅហាត់រៀនបាញ់ កាំភ្លើងបែបនេះ? តើនៅក្នុងនោះ មានបង្កប់អត្ថន័យ
និងមានមូលហេតុអ្វី បានជាពិធីការិនីរូបស្រស់សោភា ធ្លាប់តែមានចរិកទន់ភ្លន់ បែរជា ផ្លាស់ប្តូរខ្លួន
មកធ្វើជានារីក្លាហាន ហ៊ានកាន់កាំភ្លើងតម្រង់ ទិសបាញ់ទៅផ្ទាំងស៊ីប យ៉ាងសង្ហាបែបនេះឡើយ ៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sereyroth entertainment khmer star mc actress