CamNews

ព័ត៌មានជាតិ 

ចេញពីក្លឹប បើកម៉ូតូលឿនរេចង្កូត បុកចិញ្ចើមផ្លូវ បណ្តាលឲ្យ ស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងពីរនាក់ទៀត បានរងរបួសធ្ងន់
ក្រោយពីពួកគេ ទាំងបីនាក់ បានបើកម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ហើយរេចង្កូត ទៅបុកចិញ្ចើម
ផ្លូវ ក្រោយចេញពីក្លឹបមួយ នៅកោះពេជ្យ កាលពីវេលា ម៉ោង ៣៖២០នាទីយប់រំលង អាធ្រាត្រ
ចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅលើផ្លូវព្រះនរោត្តម មុខសាលា បឋមសិក្សា ព្រះ
នរោត្តម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំងបីនាក់ បានជិះម៉ូតូម៉ាក សេ
១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-3481 ដែលតាមសេចក្តី រាយការណ៍ពី
សាក្សីខ្លះ ជនរងគ្រោះទាំងបីនាក់ បានចេញពីក្លឹបកំសាន្តមួយ នៅកោះពេជ្យ ហើយពេលមកដល់
ចំណុចកើតហេតុ ក៏បើកលឿន រេចង្កូតទៅបុក ចិញ្ចើមផ្លូវ បណ្តាលឲ្យ ស្លាប់ម្នាក់ និងរងរបួសធ្ងន់
ពីរនាក់ ត្រូវបានបញ្ជូនទៅ កាន់គ្លីនិកឯកជនមួយ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ លន់ ជីវ៉ា អាយុ១៩ឆ្នាំ មានទី
លំនៅ ភូមិបាសាំង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ដោយឡែក ជនរងគ្រោះ ចំនួន២នាក់
ផ្សេងទៀត ដែលរងរបួសធ្ងន់ រួមមាន ទី១ឈ្មោះ រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ  មានទីលំនៅ ភូមិខ្លា
គ្រហឹម ឃុំអ៊ូមាល់ ស្រុកបាធាយ ខេត្តកំពង់ចាម និងទី២ ឈ្មោះ គឿន និមល ភេទប្រុស អាយុ២២
ឆ្នាំ មានទីលំនៅភូមិខ្លាគ្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី ជនរងគ្រោះទាំងបីនាក់ បានជិះម៉ូតូលឿន
ហើយឌុបគ្នា រួចជ្រុលទៅបុក ចិញ្ចើមផ្លូវ អូសជាច្រើនម៉ែត្រ។

ក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយក ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើង
គោក រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ