CamNews

ទេសចរណ៍ 

ទិដ្ឋភាពនារដូវរងារ ដ៏ស្រស់បំព្រងនៅទីក្រុង Jilin ប្រទេសចិន


ទីក្រុង Jilin គឺជាទីក្រុងដ៏ធំមួយរបស់ខេត្ត Jilin ភាគឥសានប្រទេសចិន។ អាកាសធាតុនៅទីក្រុង
នេះចែកចេញជា ៤រដូវកាលគឺ រដូវស្លឹកឈើជ្រុះ និងរដូវផ្ការីក (មេសា ដល់ ឧសភា)។ រដូវភ្លៀង
ធ្លាក់ (មិថុនា ដល់ កញ្ញា) តែនៅក្នុងនោះដែរ នៅខែកក្កដា សីតុណ្ហភាពឡើងក្តៅដល់២២អង្សា។

ចំពោះរដូវរងារវិញ (វិច្ឆិកា ដល់ មិនា) គឺមានធ្លាក់អ័ព្ទច្រើន ហើយសីតុណ្ហភាពអាចធ្លាក់ដល់
១៧អង្សា។ ទោះបីជាត្រជាក់បន្តិចមែនប៉ុន្តែទីក្រុង  Jilin ត្រូវបានចាត់ទុកជាទីក្រុងដ៏ស្រស់បំ
ព្រងបំផុតក្នុងរដូវរងារ។

ប្រជាពលរដ្ឋដែលនៅទីក្រុង Jilin តែងចេញមកក្រៅកំសាន្ត លេងទឹកកក មើលទេសភាពព្រឹល
ធ្លាក់។ ជាមួយនឹងដើមឈើទឹកកកព្រឹល និងទេសភាពដ៏ស្រស់ស្អាតនាដងទន្លទៀតនោះគឺ
ពិតជាធ្វើឲ្យទីក្រុង Jilin ស្រស់បំព្រងសក្តិសមនឹងភ្ញៀវទេសចរមកលេងកំសាន្តជាពិសេសថ្ងៃ
គ្រឹស្តម៉ាក់តែម្តង៕

ដោយ៖ មិនា
ប្រភព៖ china


Tags: tour china