CamNews

តារា 

G-Dragon បង្អួតឡាន Lamborghini តំលៃរាប់សែនដុល្លារ ក្នុងវីដេអូចំរៀងថ្មី

ថ្មីៗនេះតារាចំរៀង G-Dragon មេក្រុម BIGBANG បានដឹកនាំនឹងអញ្ជើញ អ្នកគាំទ្ររបស់ក្រុម
BIGBANG ១០០០ នាក់អោយមកចូលរួមចំណែក ថតវីដេអូចំរៀងបទថ្មី របស់ខ្លួន ។



G-Dragon បានចាប់ឆ្នោតនឹងដឹកនាំ អ្នកមានសំណាងប្រមាណ ១០០០ នាក់អោយមកចូលរួម
ថតវីដេអូចំរៀងថ្មីមួយរបស់ខ្លួន នៅឯ Kintex ក្នុង Goyang ។ វីដេអូចំរៀងថ្មីនេះដែរ គឺថតសំរាប់
បទ " Who You? " ដែលនឹងចេញក្នុងពេលឆាប់នេះហើយ ។ ក្នុងវីដេអូចំរៀងនេះផងដែរ គេ
ឃើញឡាន Lamborghini Aventador ពណ៌សមួយយ៉ាងទំនើប ដែលត្រូវបានគេដឹងថា វាជារបស់
G-Dragon ផ្ទាល់តែម្តង ដែលមានតំលៃរហូតដល់ទៅ ៥៦០០០០ ដុល្លារឯណោះ ។



យើងនឹងរង់ចាំទស្សនាទាំងអស់គ្នា ព្រោះបើតាមមើលរូបភាពក្រៅឆាក ទាំងនេះមើលទៅពិត
ជាឡូយខ្លាំងណាស់ ដូចនេះយើងនឹងរង់ចាំទស្សនាទាំងអស់គ្នា ៕









 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: g-dragon big bang star music singer kpop korean korea