CamNews

តារា 

Nicky Wu ចង់​រៀប​ការ ជា​មួយ​នាង Cecilia Liu ប៉ុន្តែ​តម្រូវ​ឲ្យ​លែង​លះ ជា​មួយ​អតីត​ប្រពន្ធ​ម្តង​ទៀត

(តៃវ៉ាន់)៖ តារាសម្តែងតៃវ៉ាន់ម្នាក់ គឺលោក Nicky Wu បានឆ្លងកាត់បញ្ហាជាច្រើន ដើម្បីឈានដល់ការរៀបអាពាហ៍ពិពាហ៍ ជាមួយនាង Cecilia Liu ជាតារាសម្តែងម្នាក់ដូចគ្នា។ Wu ត្រូវតែដោះស្រាយ ចំណងអាពាហ៍ពិ​ពាហ៍ចាស់ ឲ្យចប់សព្វគ្រប់សិន មុននឹងអាចរៀបការជាថ្មី ព្រោះគេមិនទា​ន់លែងលះ ដាច់ស្រេចជាមួយអតីតភរិយា គឺនាង Ma Yashu នៅឡើយ ទោះបីអ្នកទាំងពីរ បែកគ្នាយូរហើយក្តី។

ក្នុងភាសាឆ្លើយឆ្លងមួយ រវាង Ma និងម្តាយរបស់ Wu គឺពួកគេប្រកាន់យកត្រូវរៀងៗខ្លួន ដោយ Ma បានលើកឡើង នៅក្នុងកិច្ចសម្ភាសន៍មួយ តាមកញ្ចក់ទូរទស្សន៍ថា កន្លង មក Wu ថាបានឲ្យចិញ្ចៀនរៀបការ ទំហំ 5.31 ការ៉ាត់ដល់នាង ដែលការពិតនាងជាអ្នកចំណាយលុយ ទិញវាទេហើយនាង ក៏សម្រេចផ្តល់ផ្ទះនៅ Beijing ឲ្យទៅ Wu ដែរ ក្រោយពីលែងគ្នា។ ចំណែកម្តាយ Wu និយាយថា កូនប្រុសគាត់បានប្រគល់ផ្ទះ មួយខ្នងទៅឲ្យ Ma ពេលជីវិតគ្រួសារបានបញ្ចប់។

អតីតប្តីប្រពន្ធមួយគូនេះ មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ នៅ​តៃវ៉ាន់ឡើយ តែពួកគេធ្លាប់ចុះសំបុត្រ អាពាហ៍ពិពាហ៍នៅ Mainland កាលពីឆ្នាំមុន ទើបតម្រូវឲ្យ Ma និង Wu ត្រូវលែងលះគ្នាម្តងទៀត ទើបម្នាក់ៗ អាចរៀបការថ្មីបាន៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី