ព័ត៌មានកំសាន្ត ៖ តារាចម្រៀងលោក Nicky Wu បានថ្លែងប្រាប់មហាជននៅក្នុងសន្និសិទ្ធកាសែតមួយនៅក្នុងប្រទេសចិនថា លោកកំពុងតែគិតគូអំពីគំរោងនាពេលអនាគតរបស់គាត់ ភរិយា និងកូនសំណប់ចិត្តរបស់គាត់ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា តារាចម្រៀងលោក Nicky Wu បានថ្លែងប្រាប់មហាជនថា លោកពិតជាស្រលាញ់កូនខ្លាំងណាស់ ប៉ុន្តែពេលនេះលោក Nicky Wu មិនសូវមានពេលវេលាទំនេរច្រើននោះទេ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំក្រោយលោកនឹងមានពេលវេលាទំនេរច្រើនជាងនេះ ។
លោក Nicky Wu បានបន្ថែមទៀតថា គាត់នឹងទៅចូលរួមនៅក្នុងពិធីមង្គលការមិត្តសំលាញ់គឺលោក Wallace Huo និង តារាស្រី Ruby Lin មិនឲ្យខកខានឡើយ ដោយសារតែគាត់បានមិត្តល្អទាំង ២ នាក់នេះជាយូរណាស់មកហើយ ៕
លោក Nicky Wu មិត្តល្អរបស់អនាគតកូនក្រមុំ និងកូនកំលោះ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop