CamNews

តារា 

តារាស្រីជើងចាស់ នាង Anne Thongprasom ទិញឡានថ្មី តម្លៃថ្លៃកកប់ពពក

កំសាន្ត ៖ តារាសម្តែងជើងចាស់ នាង Anne Thongprasom ដែលប្រលូកនៅក្នុងវិស័យសិល្បៈជាង ២០ ឆ្នាំមកនេះ ពេលនេះ ត្រូវបានគេបង្ហោះថា រូបនាងទើបតែទិញឡានស៊េរីទំនើបមួយយ៉ាងថ្មី​ស្រឡាង ហើយតម្លៃគឺពិតជាមិនធម្មតានោះឡើយ ។ 



ប្រភពផ្លូវការរបស់ប្រទេសថៃ បានបញ្ជាក់ថា អ្នកដឹកនាំរឿងរូបនេះ បានទិញឡានតម្លៃដល់ទៅ ៧,០០០,០០០ បាតឯណោះ ហើយឡាននោះគឺមានពណ៍ខ្មៅ ហើយស្រស់ស្អាតខ្លាំងណាស់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកកាសែតមិនបានប្រាប់នោះទេ ឡានថ្មីមួយនេះ នាង Anne Thongprasom ទិញដើម្បីថតរឿងភាគថ្មីរបស់នាង ឬ ដើម្បីទុកបើកបរផ្ទាល់ខ្លួននៅឡើយទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Anne Thongprasom