កំសាន្ត ៖ អាយុច្រើនហើយតែ Ann Thongprasom ហាក់ដូចជាមិនចាប់អារម្មណ៍ជាមួយនិងរឿងរៀបការទាល់តែសោះ ។ យោងតាមប្រភពពីវីគីភីឌៀបានឲ្យដឹងថា តួស្រីក្នុងរឿង "៣៦៥ថ្ងៃនៃសេចក្តីស្រលាញ់" រូបនេះ សព្វថ្ងៃគឺមានអាយុ ៤០ ហើយចូលខែ ១១ នេះ នាងនឹងមានអាយុកើនឡើងមួយឆ្នាំទៀតគឺ ៤១ ឆ្នាំទៅហើយ ។
នៅពេលដែលអ្នកកាសែតសួររឿងរៀបការ អ្នកដឹកនាំរឿង "ស្អប់ព្រោះស្រលាញ់" រូបនេះ តែងតែថាចាំទំនេរសិន ឬចាំឆ្នាំក្រោយហើយឆ្នាំក្រោយទៀត ធ្វើឲ្យអ្នកគាំទ្រចាំស្តាប់ដំណឹងល្អឡើងស្កសចិត្តអស់ទៅហើយ ។
គួរបញ្ជាក់ឲ្យដឹងថា ជាង ១០ ឆ្នាំទៅហើយ ដែលនាង Ann Thongprasom បានចាប់ដៃគ្នាសាងស្នេហាជាមួយនិងអ្នកជំនួយម្នាក់ដែលមានឈ្មោះថា Ae Tinpun Thunthinirun ៕
ដោយ ៖ គន្ធា