CamNews

តន្រ្តី 

2NE1 ត្រូវបានគេកោតសរសើរព្រោះ ពេលសំដែងផ្ទាល់ មិនពឹងលើសំលេងចាក់ឌីសសុទ្ធ

កាលពីថ្មីៗនេះ ការវិលត្រឡប់របស់ ក្រុមចំរៀងដ៏ល្បីរបស់ KPOP 2NE1 បានធ្វើអោយពិភព
KPOP កក្រើកឡើងសារជាថ្មី ។ ជាមួយនិងបទថ្មី Do You Love Me ពួកគេបានខំប្រឹងព្យាយាម
ជាខ្លាំង ដូចជាក្បាច់រាំប្លែកៗ ជាដើម ។ ហើយបទ Do You Love Me នេះក៏កំពុងទទួលបានការ
ពេញនិយមខ្លាំងក្លាណាស់ដែរ ។



ជាធម្មតា ការសំដែងនៅលើឆាក ក្រុមចំរៀង KPOP ជាច្រើន តែងតែប្រើប្រាស់ សំលេងចាក់
ឌីសហើយធ្វើមាត់តាមប៉ុណ្ណោះ ដើម្បីពួកគេ អាចប្រមូលអារម្មណ៍រាំបាន ។ តែក្រុមចំរៀង 2NE1
ពេលសំដែងបទ Do You Love Me ត្រូវបានទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ថា ពិតជា
ច្រៀងនិងសំដែងបានល្អមែន ។ តើទស្សនិកជនដឹងថា ហេតុអ្វីបានជាគេដឹងថា ពួកគេច្រៀងបាន
ពិរោះទៅ? ប្រសិនបើតារាទាំងនោះសុទ្ធតែប្រើសំលេងចាក់ឌីស?



ទស្សនិកជនទាំងនោះ ដឹងអំពីសម្ថភាពតារានីមួយៗ ដោយយកវីដេអូនៃការសំដែងផ្ទាល់ របស់
តារាទាំងនោះ ហើយយកមកចូលកម្មវិធីបំលែង ដើម្បីដកសំលេងចាក់ឌីសចេញ អោយនៅលឺ
តែសំលេងច្រៀងប៉ុណ្ណោះ ។ ជាក់ស្តែង 2NE1 ក៏ត្រូវបានគេ យកវីដេអូសំដែងរបស់ពួកគេ ទៅ
បំលែកក្នុងកម្មវិធីនោះដែរ ។ សំលេងរបស់សមាជិកក្រុម 2NE1 គឺនៅតែពិរោះ និងរាំបានល្អ ។
ធ្វើអោយក្រុម 2NE1 ទទួលបានការកោតសរសើរ និងកាន់តែល្បីជាងមុនទៅទៀត ៕

-នេះជាវីដេអូ Do You Love Me ពេលមិនទាន់បំលែងដកសំលេងឌីស


-ចំណែកនេះគឺជាវីដេអូដែលបានបំលែង ដកសំលេងឌីសរួចមក

 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: 2ne1 new music video mv music singer star kpop choreography dance do you love me