CamNews

តារា 

នាង Anne Thongprasom ត្រូវអ្នកគាំទ្រមិនជឿថាមាន...

ព័ត៌មានកំសាន្ត ៖ មហាជនប្រហែលជាបានស្គាល់រួចមកហើយ នាង Anne Thongprasom ដែលជាតារាស្រីជើងចាស់មួយដួងប្រចាំប្រទេសថៃតែម្តង ទាំងស្អាតទាំងក្មេង និងមានសន្តានចិត្តល្អថែមទៀតផង ។ 

តារាសម្តែងស្រីរូបនេះត្រូវអ្នកគាំទ្រមួយចំនួនធំមិនជឿជាក់ថា រូបនាងមានអាយុដល់ទៅ ៤០ ឆ្នាំនោះទេ ព្រោះអីទាំងរូបសម្រស់និងមុខមាត់ ព្រមទាំងសាច់សម៉ត់រលោងរបស់នាង អាចធ្វើឲ្យក្រមុំមួយចំនួនសូមខ្មាស់បាន ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាយុគ្រាន់តែជាលេខសម្រាប់សម្គាល់មនុស្សម្នាក់ប៉ុណ្ណោះ ដូច្នេះហើយវាគឺជារឿងដែលមិនអាចប្រកែកបានឡើយថា តារាស្រីរូបនេះមានអាយុដល់ទៅ ៤០ ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Anne Thongprasom