CamNews

តារា 

[Hot] Dongho ប្រកាសចាកចេញពីក្រុម U-KISS បញ្ចប់ជីវិតសិល្បៈ

U-Kiss គឺជាក្រុមចំរៀងបុរសដែលមានសមាជិក ៧ នាក់របស់ KPOP ដែលមានឈ្មោះបោះ
សំលេងល្បីគ្រាន់បើ ។ ក្រុមនេះធ្លាប់ឆ្លងកាត់ព្យុះភ្លៀង ជាច្រើនឆ្នាំមកហើយ ក៏ធ្លាប់ផ្លាស់ប្តូរ
សមាជិកអស់ ២ នាក់ផងដែរ ហើយថ្ងៃនេះអ្នកគាំទ្ររបស់គេ ខូចចិត្តសារជាថ្មីទៀតហើយ ។



DongHo ដែលសមាជិករបស់ក្រុម U-KISS ដែលមានអាយុទើបតែ ១៩ ឆ្នាំនោះ ថ្ងៃនេះបាន
ប្រកាសអំពីការចាកចេញពីក្រុម U-KISS ជាផ្លូវការហើយ ។ NH Media ដែលជាផលិតកម្ម
របស់ក្រុម U-KISS បានប្រកាសថា DongHo នឹងបាត់មុខពី U-KISS ចាប់ពីអាល់ប៊ុមថ្មីដែល
នឹងត្រូវចេញក្នុងពេលឆាប់ៗនេះហើយ DongHo ក៏នឹងឈប់សំរាកពីការងារជាតារាផងដែរ ។



ចាប់តាំងតែពីដើមឆ្នាំ ២០១៣ មក DongHo បានគិតអំពីការចាកចេញពីក្រុមជារឿយៗ រហូត
ដល់មានការពិភាក្សាជាច្រើនដងជាមួយនិង ផលិតកម្មនិងសមាជិកទាំងអស់ ។ មូលហេតុនាំ
អោយ DongHo ចាកចេញពីជីវិតសិល្បៈនេះ ព្រោះតែបញ្ហាសុខភាពហើយ DongHo មានភាព
នឿយហត់ពីការងារសិល្បៈហើយ ចង់ត្រឡប់រស់នៅក្នុងជីវភាពធម្មតាវិញ ។ បន្ទាប់ពីពិភាក្សា
ជាមួយឳពុកម្តាយរួចមក ខាងផលិតកម្ម ក៏បានយល់ព្រមតាមសំណើរអោយ DongHo ឈប់
និងចាកចេញពីក្រុម U-KISS និង​វិស័យសិល្បៈ ។



គួរបញ្ជាក់ផងដែរថា កាលពីលើកមុនក្រុម U-KISS ធ្លាប់មានសមាជិក ២ រូបចាកចេញពីក្រុមម្តង
រួចមកហើយគឺ Alexander និង Kibum ហើយជំនួសមកវិញដោយ Hoon និង AJ ។ ដូចនេះក្រុម
U-KISS នឹងនៅសល់សមាជិកតែ ៦ នាក់ប៉ុណ្ណោះ ហើយយើងនឹងរង់ចាំមើលថា តើមានសមាជិក
ថ្មីចូលមកបន្ថែមឬក៏យ៉ាងណា ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: u-kiss star music singer kpop idol band