ព័ត៌មានកំសាន្ត ៖ មនុស្សស្រីភាគច្រើនមុនពេលដែលដើរចេញទៅណាមកណា តែងតែតុបតែងមុខជានិច្ចមុនពេលចេញដំណើរ ព្រោះកាលណាដែលយើងផាត់មុខហើយ សម្រស់របស់យើងក៏កើនឡើង និងធ្វើឲ្យយើងមានភាពជឿជាក់លើខ្លួនឯងដែរ ។
ដូច្នេះបើយើងនិយាយអំពីតារាវិញក៏ដូចគ្នាដែរ ភាពចាំបាច់របស់តារាស្រីគឺ ការតុបតែងមុខមុនពេលចេញទៅសម្តែង ឬ ច្រៀង និងចូលរួមកម្មវិធីផ្សេងៗ ។ ដោយសារតែការផាត់មុខនេះហើយទើបធ្វើឲ្យតារាស្រីមួយចំនួនបានលាក់បាំងមុខមាត់ពិត រីឯក្រុមអ្នកគាំទ្រមួយចំនួនក៏ដែលមិនបានឃើញទាល់តែសោះថា តារាស្រីដែលតែងតែស្ថិតនៅក្នុងដួងចិត្ត មានសភាពយ៉ាងណាដែរ ពេលដែលមិនទាន់បានផាត់មុខនោះ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sanook! Women បានឲ្យដឹងថា មានតារាស្រីៗប្រហែលជា ៤ ដួងដែលត្រូវបានគេទម្លាយរូបថតពេលដែលមិនទាន់ផាត់មុខ ហើយយកមកធ្វើការប្រៀបធៀបជាមួយនិងរូបថតដែលបានតុបតែងមុនរួចហើយ ។
តោះទៅមើលមុខតារាស្រីល្បីៗដែលតែងតែស្ថិតនៅក្នុងដួងចិត្តអ្នក ពេលមុនទាន់ផាត់មុខទៅមើល មានសភាពម៉េចដែរ?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook