ព័ត៌មានកំសាន្ត ៖ បែកធ្លាយការពិតរឿងរ៉ូបដែលកំពុងពេញនិយមរបស់នាង Bella ក្រោយលេចមុខតារាថៃម្នាក់ទៀត ដែលមានឈ្មោះថា នាង warattaya ដែលត្រូវបានក្រុមអ្នកគាំទ្រអះអាងថា នាង warattaya គឺជាតារាស្រីដែលសម្លៀករ៉ូបមុននាង Bella ទៅទៀត ។
គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីផ្ទុះរឿងរ៉ូបដែលកំពុងតែទទួលបានការពេញនិយមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាង Bella ranee ដែលជាតួឯកស្រីក្នុងរឿងភរិយាបណ្តូលចិត្ត មកកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ។
ស្រាប់តែមិនបានប៉ុន្មានផងក៏មានតារាស្រី ២ នាក់ទៀតរបស់ប្រទេសកម្ពុជា លេចមុខបង្អួតរ៉ូបនេះឲ្យមហាជនបានឃើញ ដែលរ៉ូបនោះមានរូបរាងដូចជារ៉ូបដែលតារាថៃបានស្លៀកខ្លាំងណាស់ ហើយក៏មានរូបរាងស្រស់ស្អាតមិនចាញ់តារាថៃប៉ុន្មានដែរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ អ្នកដែលស្លៀករ៉ូបនេះមុនគេមិនជា Bella ranee ទេ តែជាតារាស្រីល្បីនៅក្នុងរឿង "កងដៃចាំជាតិ" គឺនាង warattaya ដែលជាអ្នកពាក់រ៉ូបនេះមុនគេ ដោយយោងតាមការអះអាងរបស់ក្រុមអ្នកគាំទ្ររបស់តារាស្រីរូបនេះ ។
រំលឹកឡើងវិញថា ចំពោះម៉ូតរ៉ូប ដែលទាំងតារាស្រីខ្មែរ ២ ដួង និងតារាស្រីថៃ ២ ដួងបានស្លៀកនោះ ជាម៉ាកដ៏ល្បីឈ្មោះ POEM ហើយក៏ជារ៉ូបមួយ កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងដែរ ៕
-ចុចអាន ៖ តារាខ្មែរ ២ ដួង ប៉ះជាមួយនាង Bella តើម្នាក់ណាស្រស់ស្អាតជាងគេ ក្រោយគ្រងឈុតដូចគ្នាទាំង ៣?
១. នាង warattaya
២. នាង Bella ranee
ដោយ ៖ គន្ធា
ប្រភព ៖ IG