CamNews

ទេសចរណ៍ 

Gorges du Verdon ឋានសួគ៌ធម្មជាតិដ៏អស្ចារ្យប្រទេសបារាំង


បើសិនជានិយាយទៅដល់ការទៅលេងកំសាន្តនៅប្រទេសបារាំង ភ្ញៀវទេសចរទាំងឡាយ
ប្រហែលជាគិតត្រឹមទៅដល់ការទៅលេង ទីក្រុងប៉ារីស ដើម្បីមើល Tour Eiffel ឬក៏  Musee
du Louvre ជាដើមតែប៉ុណ្ណោះ។ ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំតំបន់ធម្មជាតិដ៏ស្រស់
បំព្រងបៀបបាននឹងឋានសួគ៌នៅប្រទេសបារាំង។

តំបន់នេះមានឈ្មោះថាតំបន់ Gorges du Verdon នៅភាគខាងត្បូងប្រទេសបារាំង ដែលជា
តំបន់ភ្នំធម្មជាតិ  មានទន្លេហូរដែលមានផ្ទៃទឹកដ៏ថ្លាឆ្វេង  បានធ្វើឲ្យភ្ញៀវទេសចរទាំងឡាយ
ដែលចូលចិត្តការកំសាន្តតាមទូក មានអារម្មណ៍ហាក់ដូចជាកំពុងផ្សងព្រេងអញ្ចឹង។   ការជិះ
ទូកកំសាន្តគឺពិតជាអស្ចារ្យ ព្រោះអ្នកអាចឃើញផ្ទាំងថ្មភ្នំធំៗនៅសងខាងលោកអ្នក   ហើយ
ជាមួយគ្នានេះដែរ ភ្ញៀវទេសចរក៏អាចកំសាន្តដោយឡើងភ្នំថ្មនេះ ដើម្បីមើលទេសភាពពីលើ
កំពូលភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ហេតុដូច្នេះ សូមភ្ញៀវទេសចរទាំងឡាយកុំភ្លេចទៅទស្សនាតំបន់នេះ  ពិតជាមិនខុសបំណង
ឡើយ៕

ដោយ៖ រិនដូ

ប្រភព៖ bbc


Tags: trip relax natural mountain