ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជំនាញសិក្សា ខាងរញ្ជួយដី ប្រទេសម៉ាឡេស៊ី (រញ្ជួយដីវិទូ) បានលើក ឡើងអោយដឹងថា វាគឺជាការពិបាក ក្នុងការព្យាករណ៍អោយជាក់លាក់ ពី គ្រោះរញ្ជួយដី ប៉ុន្តែ ក្រុម មន្រ្តីជាន់ខ្ពស់ ពីរដ្ឋ Sabah អះអាងអោយដឹងថា ប្រផ្នូលអាក្រក់ ថាអាច នឹង បញ្ហាណាមួយជាក់ជា មិនខាន មួយថ្ងៃ មុននឹងមានគ្រោះរញ្ជួយដី និងភ្នំ Kinabalu ។
គួរបញ្ជាក់ កម្លាំងរញ្ជួយដីភ្នំ ដល់ទៅ ៦ រ៉ិចទ័រ នៅថ្ងៃសុក្រ កន្លងទៅនេះ នៅលើកោះ Borneo នោះ បានឆក់យកអាយុជីវិត មនុស្ស ១៦ នាក់ ក្នុងនោះ ក្នុងចំណោមអ្នកស្លាប់ មានមួយចំនួនជាសិស្ស សាលាបឋម ។ ក្រុមការងារជួយសង្គ្រោះ កំពុងតែស្វែងរក សពបាត់ខ្លួន ២ នាក់ផ្សេង ទៀត ។ អនុ ប្រធានរដ្ឋមន្រ្តី រដ្ឋ Sabah លោក Joseph Pairin Kitingan អោយដឹងថា សោក នាដកម្មលើកនេះ ទំនងជាផ្សាភ្ជាប់ និងអាចកើតមានឡើងទៅបាន ដោយក្រុមភ្ញៀវទេសចរ ពី លោកខាងលិចមួយ ក្រុម ដែលថ្មីៗនេះ ពួកគេបានផ្តិតយករូបថតអាក្រាតកាយ និងលើកំពូលភ្នំ ក៏ដូចជា ជេរ និង ដាក់បណ្តាសា ទៅលើ មគ្គុទេស ទេសចរណ៍ ក្នុងស្រុក មួយរូប ដែលព្យាយាម ហាមពួកគេ មិនអោយ ថតរូបអាក្រាត ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ប្រជុំរូបភាព អាក្រាតកាយ ល្វែងលើ ពី ក្រុមភ្ញៀវទេសចរ បានសាយភាពពេញពិភពអ៊ិនធើណេត ក្នុងនោះ លោក Pairin បន្តអោយដឹងថា និន្នាការ ពីភ្ញៀវទេសចរទាំងនេះហើយ បានធ្វើអោយ ដួងព្រលឹង ភ្នំ មានសេចក្តី ក្រោធខឹង ។
ពួកយើង បានចារទុកសោកនាដកម្មលើកនេះ គឺជារឿងដែលមិនអាចបំភ្លេចបាន ដែល ថា អបិយ ជំនឿក្នុងស្រុក ពិតជាមិនអាចរំលោភបំពាន ឬមិនគោរព បានឡើយ ។ មុនគ្រោះ រញ្ជួយភ្នំមួយថ្ងៃ គេឃើញមានហ្វូងបក្សី ហោះឆ្វែល ក្នុងរយៈពេលកន្លះម៉ោង ខណៈនេះជាសញ្ញាណ គ្រោះអាក្រក់
គួរបញ្ជាក់ ពលរដ្ឋក្នុងស្រុក រដ្ឋ Sabah មានជំនឿថា ភ្នំ Kinabalu គឺជាទីសក្ការៈ នៃ ក្រុមបុព្វបុរស របស់ពួកគេ ។ មិនគ្រប់ពលរដ្ឋ រដ្ឋ Sabah មានជំនឿជាក់ ថាគ្រោះអាក្រក់លើកនេះបណ្តាលមកពី ភ្ញៀវទេសចរអ៊ឺរ៉ុប ទាំងអស់គ្នានោះទេ ប៉ុន្តែ ភាគច្រើននៃពួកគេបានលើកឡើងថា សកម្មភាពរបស់ ភ្ញៀវទាំងនោះ គឹជាការ ប្រមាថ ដ៏ ធ្ងន់ធ្ងរ ។ " ខ្ញុំមិនអាចបញ្ជាក់ ឬនិយាយ បានថា គ្រោះរញ្ជួយភ្នំ លើកនេះ គឺបណ្តាលមកពីភ្ញៀវ ទេសចរ អ៊ឺរ៉ុប ពិតមែន ឬក៏អត់នោះទេ ។ ពួកយើងរស់នៅសង្គម ទាន់សម័យ ស៊ីវិល័យ ប៉ុន្តែ ពួកយើង ក៏ មានជំនឿជាក់ ទៅលើ អបិយជំនឿក្នុងស្រុក ដែលត្រូវតែ គោរពនិងប្រតិបត្តិ" នេះគឺជាការលើកឡើង ពីសំណាក់ មគ្គុទេស ទេសចរណ៍នាំភ្ញៀវឡើងភ្នំលោក Supni ៕
- អាន ៖ រញ្ជួយភ្នំ សម្លាប់ សិស្សសាលាបឋម ច្រើននាក់ និងគ្រូបង្រៀន ផ្ទុះក្តីអាណិត អាសូរ ទូទាំងប្រទេស
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី