CamNews

ព័ត៌មានអន្តរជាតិ 

ថ្មភ្នំដ៏ធំ ធ្លាក់ចំរថភ្លើងដឹក អ្នកដំណើរ សម្លាប់មនុស្ស​ ២ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៩ នាក់ ផ្សេងទៀតបានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយរថភ្លើងដឹក អ្នកដំណើរមួយគ្រឿងបានជួប នឹងឧបទ្ទេវហេតុដោយចៃដន្យ ពោលគឺ​ បើកធ្លាក់ផ្លូវ បន្ទាប់ពីមានថ្មភ្នំដ៏ធំមួយ បានរអិលចុះមក និងធ្លាក់ចំពី លើតួរថភ្លើងផ្ទាល់តែម្តង នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ​ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។

ប្រភពដដែលបន្តអោយដឹងថា ករណីគ្រោះថ្នាក់ចៃដន្យ ខាងលើនេះ បានកើតឡើង នៅឯជ្រលង ភ្នំ Alps ប្រទេស បារាំង ដោយនៅក្នុងនោះ រថភ្លើង មួយគ្រឿងនេះ បានធ្វើដំណើរ ដឹកអ្នកដំណើរ ទាំង ៣៤ នាក់ របស់ខ្លួន​ ចេញពីក្រុងមាត់សមុទ្រ Nice ឆ្ពោះទៅកាន់ក្រុង Digne-les-Bains ។

Nice Matin ទីភ្នាក់ងារសារព័ត៌មានក្នុងសុ្រក អះអាងអោយដឹងថា ភ្លាមៗនោះ បន្ទាប់ពីមានសេច ក្តីរាយការណ៍ ថាមានគ្រោះថ្នាក់ហើយនោះ ក្រុមមន្រ្តីជំនាញ ក៏បានចុះធ្វើបទអន្តរាគមន៍ ទៅដល់ កន្លែងកើតហេតុ ពោលគឺ ក្រុមមន្រ្តីពន្លត់អគ្គីភ័យ ច្រើនជាង ១១០ នាក់ អមដំណើរដោយរថយន្ត សង្គ្រោះបន្ទាន់ ៣២ គ្រឿង និង ឧទ្ធម្ភាគចក្រ ២ គ្រឿងផ្សេងទៀត បានចេញទៅសង្គ្រោះភ្លាមៗ ដោយបានបញ្ជូន ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: France Int news Unt news Breaking news Train Mountain