ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាច ថ្ងៃអាទិត្យ ម្សិលមិញនេះ អោយដឹងថា ក្មេងប្រុស តូចពីររូបម្នាក់មានវ័យទើបតែ ៧ និង ម្នាក់ទៀត មានវ័យទើបតែ ១០ ឆ្នាំ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ នៅក្នុងផ្ទះខ្ទមឈើ មួយកន្លែង ស្ថិតនៅក្នុងភូមិ Isola នៃតំ បន់ France's Alpes-Maritimes ក្នុងប្រទេស បារាំង អំឡុងថ្ងៃឈប់សម្រាក ពីការសិក្សារបស់ពួក គេ។
ក្រុមជួយសង្គ្រោះ មានគ្នាដល់ទៅជិត ៦០ នាក់ ក្នុងនោះមាន ភ្នាក់ងារ មកពីក្រុមពន្លត់អគ្គីភ័យ ក៏ ដូចជាជំនួយការវេជ្ជបណ្ឌិត និង សត្វសុនខហិតក្លិនជាច្រើនក្បាលផ្សេងទៀត ត្រូវបានអាជ្ញាធរ បញ្ជូនទៅកាន់កន្លែងកើតហេតុនាវេលាព្រឹកព្រលឹមទាបភ្លឺម៉ោង ៥ (ម៉ោងក្នុងស្រុក ប្រទេសបារាំង) ក្នុងប្រតិបត្តិការជួយសង្គ្រោះ ។
យុវវ័យ ៣ រូប ត្រូវបានរកអោយឃើញថា បានព្យាយាម រើបម្រាស់ចេញពីគំនរបាក់បែក ខណៈពីរ នាក់ផ្សេងទៀត ត្រូវបានក្រុមជួយសង្គ្រោះ ជួយចេញមកក្រៅពីគំនរបាក់បែក។ សេចក្តីរាយការណ៍ បន្តអោយដឹងថា ពួកគេទាំងអស់គ្នា រងរបួសធ្ងន់ ។
លោក Gael Marchand ជាមន្រ្តីម្នាក់ មកពីនាយកដ្ឋានកងល្យាត ក្នុងតំបន់ បានអះអាងអោយដឹង ថាគួ្រសារ ២ គ្រួសារ បានសម្រេចចិត្ត ជួលផ្ទះខ្ទមខាងលើ សម្រាប់សម្រាកលំហែរ នៅក្នុងថ្ងៃឈប់ សម្រាកពីការសិក្សា របស់កូនៗ តែដឹងអីថា អំឡុងពេលវិស្សមកាល របស់គេ គ្រោះអាក្រក់ក៏បាន កើតឡើងផ្ទាល់តែម្តង ដោយនៅក្នុងនោះ ជ្រាំងថ្មភ្នំយក្ស មានកំពស់ដល់ទៅ ១០ ម៉ែត្រ និងមាន ប្រវែងបណ្តោយដល់ទៅ ៥ ម៉ែត្រ បានបាក់ធ្លាក់សង្កត់ ផ្ទះខ្ទមខាងលើ ផ្ទាល់តែម្តង ។
យ៉ាងណាមិញ បើតាមការអោយដឹង មជ្ឈមណ្ឌលកំសាន្ត Isola ដែលមានទីតាំង នៅជិតតំបន់កើត ហេតុ ត្រូវបានអាជ្ញាធរ សម្រេចចិត្តបិទជាបណ្តោះអាសន្ន ខណៈមានភាពភ័យខ្លាច ក្នុងការបាក់ រលំស្រដៀងគ្នានេះ ។ លោក Jean-Marie Bogini ជាមេភូមិ កន្លែងកើតហេតុ បានផ្តល់ជាកិច្ចសម្ភា សន៍អោយដឹងថា មានករណីបាក់ជ្រាំងថ្នភ្នំ នៅឯជាយភូមិ កើតឡើងទៅលើ ផ្ទះខ្ទមមួយកន្លែង ខណៈពេលដែលមានមនុស្ស ពេញវ័យ ៥ នាក់ និងក្មេងតូច ២ នាក់ សម្រាកលំហែរ នៅក្នុងផ្ទះខ្ទម នោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ