CamNews

សំណើច 

បែកធ្លាយ!!! យកប៉េងប៉ោង ធ្វើរ៉ូបរៀបការ ចង់ដឹងថា ហេតុអីអត់?? (ប្រជុំរូបភាព)

សំណើច ៖ មានបុរសម្នាក់ដែលចង់បញ្ជាក់ពី សញ្ញាមួយ នៃសេចក្ដីស្រឡាញ់ របស់គាត់ទៅកូនក្រមុំ  របស់គាត់ នាពេលអនាគត បុរសម្នាក់ នៅក្នុងខេត្ត Shandong បានធ្វើរ៉ូប មួយដោយខ្លួនគាត់ផ្ទាល់ គូដណ្តឹង របស់គាត់ ដោយរ៉ូបនោះ ​ត្រូវយក ប៉េងប៉ោង ដើម្បីធ្វើរ៉ូបនោះ ហើយរ៉ូបមួយនោះ ត្រូវចំណាយ ដល់ទៅ ៦០០ ប៉េងប៉ោងឯនោះ ហើយវាគឺជា រឿងដែលគួរឲ្យភ្ញាក់ផ្អើល ខ្លាំងណាស់ ។


 

លោក Lu Kepeng ដែលមានវ័យ ២៥ ឆ្នាំរូបនេះ និងគូដណ្ដឹងរបស់គាត់ បានទាក់ទាញយក ការចាប់អារម្មណ៍ ខ្លាំងណាស់ ។ មានមនុស្សជាច្រើន បានច្រណែននឹង គូស្នេហ៍ មួយគូនេះ និងមានអ្នកស្រុកជាច្រើន នៅទីក្រុង Qingdao ទៀតដែលគូស្នេហ៍នេះ ទើបតែបានដើរនៅ តាមដងផ្លូវដើម្បី បង្ហាញពីក្តីស្រលាញ់របស់ពួកគេ កាលពីពេលថ្មីៗនេះ ។​



តើមាននរណាម្នាក់ដែល អាចធ្វើដូចជាលោក Lu នោះ ជាការពិតណាស់ ប៉េងប៉ោងគឺអាចបញ្ជាក់ពីក្តីស្រលាញ់ ពិតប្រាកដ ។ ជាក់ស្តែងលោក Lu បានបំពេញក្តីសុបិន្តរបស់គូដណ្តឹងរបស់គាត់ នូវពេលរៀប អាពាហ៍ពិពាហ៍ វាគឺរឿងដែលមិនគួរឲ្យជឿនោះទេ ដែលមានគាត់អាចធ្វើរឿងនេះ ដោយខ្លួនឯងបាន ហើយខណៈពេលនោះ នារីម្នាក់ដែលជាគូដណ្តឹងមានភាពសប្បាយរីករាយខ្លាំងណាស់ ដោយសារតែមនុស្សដែលខ្លូនស្រលាញ់ បានសម្រេច បំណងប្រាថ្នា ឲ្យខ្លួនបាន ។ 



លោក Lu បានត្រៀមរ៉ូបចំនួន ២ សម្រាប់គូដណ្តឹងរបស់គាត់ ដោយទុកត្រៀមថតរូបមុនពេលរៀបការ ។ ក្នុងចំណោមរ៉ូបទាំងពីរនោះ មាន ២ ពណ៍ មួយគឺ ពណ៍ ស ឯមួយទៀតមានពណ៍ផ្កាឈូកចំរុះ ហើយមូលហេតុដែលគាត់ធ្វើរ៉ូបពណ៍ ស​ នោះគឺមានន័យថា គាត់គឺមិនចង់ បោះបង់ប្រពៃណី នោះទេ ។ 



ខាងក្រោមនេះ គឺពួកយើងគ្រាន់តែសង្ឃឹមថា ការរៀបការរបស់ពួកគេ មានរយៈពេល យូរអង្វែង និងរៀងរហូតទៅ ៕ 




ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ shanghaiist