ការនាំចេញផ្លែស្វាយកម្ពុជាទៅកូរ៉េខាងត្បូងលើកដំបូងនឹងត្រូវបានពន្យារពេល បន្ទាប់ពីក្រុមហ៊ុននាំចេញមិនបានបំពេញតាមស្តង់ដារ អនាម័យ ផលិតផលកសិកម្មនៅក្នុងទីផ្សារប្រទេសកូរ៉េ។
លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងកាលពីសប្តាហ៍មុនថា ការនាំចេញស្វាយទៅផ្សារកូរ៉េ នឹងត្រូវរង់ចាំដោយសារតែក្រុមហ៊ុននាំចេញ Hyundai Corporation មិនទាន់បានឆ្លងកាត់ការត្រួតពិនិត្យ ដោយទីភ្នាក់ងារសត្វ កាកសំណល់សត្វ រុក្ខជាតិ (APQA) ទេកាលពីខែមីនា។
លោករដ្ឋមន្រ្តីបានថ្លែងនៅឯពិធីសម្ពោធរោងចក្រវេចខ្ចប់មួយនៅកំពត ដែលសាងសង់ដោយអ្នកនាំចេញចេក Longmate ។
ទោះបីជាក្រុមហ៊ុន Hyundai បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីការពារសម្អាតផលិតផលរបស់ខ្លួនក៏ដោយក៏ APQA មិនបានអនុញ្ញាតឲ្យមានការដឹកជញ្ជូននោះទេ។
អ្វីៗគ្រប់យ៉ាងត្រូវតែរៀបចំយ៉ាងយកចិត្តទុកដាក់ មុនពេលទំនិញកសិកម្មរបស់យើងអាចដឹកជញ្ជូនទៅក្រៅប្រទេស។
កាលពីខែធ្នូ ក្រុមហ៊ុន Hyundai បានបើកដំណើរការរោងចក្រសម្អាតផ្លែឈើទំហំ ៣ ហិកតា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនអាចនាំចេញផ្លែឈើសម្អាតរួចរហូតដល់ទៅ ៥០.០០០ តោនក្នុងមួយឆ្នាំដោយរាប់បញ្ចូលទាំង ដូង ធូរេន និងមង្ឃុត។
ក្រុមហ៊ុនកូរ៉េនេះ ក៏បានសហការជាមួយក្រុមហ៊ុនដាំស្វាយក្នុងស្រុក Mao Legacy ដើម្បីដាំដើមស្វាយនៅលើផ្ទៃដី ២៤០០ ហិកតានៅខេត្តកំពង់ស្ពឺ។
កម្ពុជាក៏មានបំណងចាប់ផ្តើមនាំចេញស្វាយ ក្នុងចំណោមផ្លែឈើផ្សេងទៀត ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
យោងតាមលោករដ្ឋមន្រ្តី សាខុន បានឲ្យដឹងថា ប្រទេសទាំងពីរនឹងធ្វើការចរចា នៅខែកក្កដា ដើម្បីពិភាក្សាពីការដឹកជញ្ជូនផ្លែស្វាយ ផ្លែល្ហុង ផ្លែស្រកានាគ និងសំបុកត្រចៀកកាំ។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា ”ខ្ញុំបានស្នើសុំឲ្យអគ្គនាយកនៃវិស័យកសិកម្ម ធ្វើការជាមួយក្រុមហ៊ុនត្រួតពិនិត្យ និងអធិការកិច្ច ចិន និងក្រសួងការបរទេសដើម្បីពន្លឿនដំណើរការនេះ” ៕
ប្រភព ៖ khmertimes