CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចបង្ហាញអត្តសញ្ញាណប្រជានេសាទខ្មែរឥស្លាម២នាក់ ដែលលិចទូកនៅក្បែរកោះសារាំង, សពជនរងគ្រោះមិនទាន់

(កំពត)៖ ប្រជានេសាទខ្មែរជាជនជាតិខ្មែរឥស្លាម ២នាក់ ដែលបានចេញទៅនេសាទនៅសមុទ្រ ខាងលិចកោះសារាំង ប៉ះខ្យល់ និងរលកធំៗ ហើយ បានលិចទូក នៅយប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៦ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ នៅតែបន្តបាត់ខ្លួននៅឡើយ មិនទាន់រកឃើញនោះទេ ខណ:កម្លាំងសមត្ថកិច្ចខ្មែរ សហការជាមួយខាងវៀតណាម និងសាច់ញាតិជនរងគ្រោះកំពុងស្វែងរក។

លោកឡុង សេន ប្រធានសហគមន៍នេសាទដូនតោក បានប្រាប់អង្គភាព Fresh News ជនសង្ស័យទី១-ឈ្មោះណាប់ ម៉ើត អាយុ៤០ឆ្នាំ និង ទី២ ឈ្មោះ​ ត្មាត ឌុលឡោះ អាយុ៣០ឆ្នាំ ទាំង២នាក់នេះ រស់នៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

ពួកគេបានចេញទៅនេសាទសមុទ្រ ប៉ុន្តែលុះទូកចេញដល់ចំណុចខាងលិចកោះការាំង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ត្រូវប៉ះខ្យល់ និងរលក់ធំៗ ក៏បណ្តាលឲ្យទូកលិចតែម្តង។

លោកឧត្តមសេនីយ៍ត្រី ទូច ពលះ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក បានប្រាប់អង្គភាព fresh news ថា «ជនរងគ្រោះរហូតមកដល់ពេលនេះ នៅតែបន្ត
បាត់ខ្លួននៅឡើយ»


ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ថា តាមពិតករណីលិចទូកនេះបានកើតឡើង តាំងពីមុនថ្ងៃចូលឆ្នាំចិនមកម្ល៉េះ ប៉ុន្តែសាច់ញាតិរបស់ជនរងគ្រោះ មិនបានជូនដំណឹងមកខាងសមត្ថកិច្ច លុះពេលរកនៅតែមិនទាន់ឃើញជនរងគ្រោះ ទើបរាយការណ៍មកសមត្ថកិច្ច ឲ្យជួយសុំកិច្ចសហការជាមួយភាគីវៀតណាម នៅកោះត្រល់ដើម្បីជួយអន្តរាគមន៍។

លោកឧត្តមសេនីយ៍ ទូច ពលៈ បានបញ្ជាក់ថា ទូកត្រូវបានស្រង់យករួចហើយកាលពីម្សិលមិញ ប៉ុន្តែ មនុស្សនៅលើទូកនេះចំនួន២នាក់ នៅបាត់ខ្លួននៅឡើយ ហើយសមត្ថកិច្ចនគរបាលព្រំដែនទឹក​​ កំពុងសហការជាមួយសមត្ថកិច្ច ខាងប្រទេសវៀតណាម ដើម្បីស្វែងរកជនរងគ្រោះ ខណៈការស្លាប់ឬរស់ពុំទាន់ដឹងនៅឡើយ។

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news car crash kompong cham royal khmer royal