Lin Miaoke (林妙可 ឬ Lin Mao) កុមារីស្រស់ស្អាត ធ្លាប់ច្រៀងបើកឆាកប្រកូតនៅ Olympic
ប៉េងកាំងកាលពីឆ្នាំ ២០០៨ ត្រូវបានជនអាក្រក់បង្ហោះរូបស្លៀក bikini នៅលើអ៊ីនធើរណែត។
រូបថតថ្មីបំផុតនេះបានធ្វើអោយ Lin Miaoke ត្រូវរងការរិះគន់
ថ្មីៗនេះ រូបថតរបស់ Lin Miaoke ក្នុងសម្លៀកបំពាក់ bikini ត្រូវបានគេបង្ហោះ និងចែករំលែកនៅ
លើអ៊ីនធើរណែត ធ្វើអោយមានការរិះគន់យ៉ាងខ្លាំងក្លាពីក្រុមអ្នកលេងអ៊ីនធើរណែតនៅប្រទេស
ចិន។ មូលហេតុនៃការរិះគន់នេះ គឺដោយសារតែ Lin Miaoke ទើបតែមានអាយុមិនដល់១៣ឆ្នាំ។
ប៉ុន្ដែ នៅចំពោះការរិះគន់នោះ អ្នកតំណាងរបស់ Lin Miaoke បានបញ្ចេញប្រតិកម្ម ហើយថា រូប
ថតសិចស៊ីនោះមិនមែនជារូបរបស់ Lin Miaoke នោះទេ។ អ្នកតំណាងរូបនោះក៏បានថ្លែងថា វា
គ្រាន់តែជាការលេងសើចរបស់ជនអាក្រក់ណាមួយតែប៉ុណ្ណោះ។
Lin Miaoke ត្រូវបានពិភពលោកស្គាល់ចាប់តាំងពីនាងមានអាយុ ៩ឆ្នាំ នៅពេលដែលនាងបាន
បញ្ចេញសម្លេងក៏ពិរោះរណ្ដំនៅក្នុងការច្រៀងបើកឆាកនៅ Olympic ប៉េកាំង ឆ្នាំ ២០០៨។ ប៉ុន្ដែ
ចាប់តាំងពីពេលនោះមក ឈ្មោះ Lin Miaoke នេះក៏ចាប់ផ្ដើមត្រូវបានគេភ្ជាប់ជាមួយនឹងរឿង
អាស្រូវជាបន្ដបន្ទាប់។
កាលពីឆ្នាំទៅ Lin Miaoke ក៏ធ្លាប់ត្រូវបានគេរិះគន់យ៉ាងច្រើន ដោយសារតែពាក់អាវលើកដើម
ទ្រូង នៅពេលចូលរួមក្នុងពិធីរៀបការមួយ។
Lin Miaoke ពាក់អាវលើកដើមទ្រូងក្នុងពិធីរៀបការមួយដែលនាងបានចូលរួម
Lin Miaoke កាលពីខែមិនា
Lin Miaoke ក៏ត្រូវគេរិះគន់ថា ប្រើប្រាស់ផលិតផលទំនើបៗហួសហេតុ
បច្ចុប្បន្ន ក្រៅពីការសិក្សា Lin Miaoke ក៏បានចូលរួមបញ្ចេញសមត្ថភាពក្នុងវិស័យសិល្បៈ ហើយ
នាងគឺជាតារាមិនទាន់គ្រប់អាយុម្នាក់ ក្នុងចំណោមតារាកុមារ ដែលមានភាពល្បីល្បាញ និងរក
បា្រក់បានច្រើនជាងគេក្នុងរយៈពេលចុងក្រោយនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing