ភ្នំពេញៈ ក្រុមចោរប្លន់មួយក្រុម បានធ្វើសកម្មភាពភ្ជង់បាញ់ ២គ្រាប់ ប្លន់យកម៉ូតូមួយគ្រឿង
ខណៈជនរងគ្រោះបណ្តើរម៉ូតូ ប្រុងឌុបប្រពន្ធទៅធ្វើការរោងចក្រ ហេតុការណ៍ នេះកើតឡើង
កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅខាងមុខផ្ទះជួល
ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញ។
បើយោងតាមប្រភពព័ត៌មាន ពីសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមាន
ឈ្មោះ វ៉ា វៃ ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរជាជាង សំណង់ ស្នាក់នៅក្នុងផ្ទះជួលកើត
ហេតុ មានស្រុកកំណើតនៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមាន
ប្រពន្ធឈ្មោះ សុខ ហៀន អាយុ ២៦ឆ្នាំ មានមុខរបរ ជាកម្មករោងចក្រ ស្នាក់នៅផ្ទះជួលជាមួយ
គ្នា ម៉ូតូដែលក្រុមចោរធ្វើសកម្មភាព ភ្ជង់បាញ់ប្លន់យកទៅបាត់នោះ ម៉ាក សេ១២៥ ពណ៌ខ្មៅ
ស៊េរីឆ្នាំ២០១២ ពាក់ស្លាកភ្នំពេញ 1BM-9501 ចំណែកឯជនសង្ស័យវិញ ពុំត្រូវបានគេស្គាល់
អត្តសញ្ញាណនោះទេ មានគ្នា ៣នាក់ ជិះម៉ូតូ ២គ្រឿង មួយគ្រឿង ម៉ាក សេ ១២៥ ពណ៌ខ្មៅ និង
មួយគ្រឿងទៀត ម៉ាក គ្រីសអង្គរ ពុំចាំស្លាកលេខទាំងពីរ និងប្រើប្រាស់អាវុធខ្លី ២ដើម មិនស្គាល់
ម៉ាក ធ្វើសកម្មភាពបាញ់ ២គ្រាប់ រួចហើយគេចខ្លួនបាត់។
សាច់ញាតិរបស់ជនរងគ្រោះ បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបណ្តើរម៉ូតូ
ចេញពីផ្ទះជួល ក្នុងគោលបំណង ឌុបប្រពន្ធទៅធ្វើការរោងចក្រ លុះ ពេលបណ្តើរ ដល់ត្រង់មាត់
ច្រកទ្វារចេញ ក៏ស្រាប់តែឃើញជនសង្ស័យពីរនាក់ ជិះម៉ូតូ១គ្រឿង សេ១២៥ មកចាំតាំងពីពេល
ណានោះទេ បានដកកាំភ្លើងខ្លី១ដើម បម្រុងភ្ជង់ ហើយបានស្រែប្រាប់ជនរងគ្រោះកុំឲ្យមាត់ ចំ
ណែកឯជនរងគ្រោះវិញ ឃើញយ៉ាងដូច្នេះ ក៏បានធាក់ម៉ូតូខ្លួនផ្តួល រួចហើយរត់គេចខ្លួន ភ្លាមៗនោះ
ជន សង្ស័យ ក៏បានបាញ់១គ្រាប់គំរាម ប៉ុន្តែជនរងគ្រោះ នៅតែបន្តរត់គេចខ្លួន ទៅពួននិងជ្រុងទ្វារ
របង របស់អ្នកស្រុកក្បែរនោះ រំពេចនោះក៏ស្រាប់តែឃើញបក្ខពួក របស់ជនសង្ស័យម្នាក់ទៀត ជិះ
ម៉ូតូមកដល់ ទំនងជាអ្នកបិទគូទ នៅរង់ចាំក្បែរនោះ ពេលនោះជនសង្ស័យ បានបាញ់សំដៅទៅលើ
ជនរងគ្រោះ មួយគ្រាប់ទៀត ប៉ុន្តែសំណាងល្អ ដោយជនរងគ្រោះអែបច្រកទ្វារចូលផ្ទះគេទាន់ មិន
បណ្តាលឲ្យរងរបួស នោះទេ ហើយជនសង្ស័យ ក៏បានលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់
ទៅ ។ សាច់ញាតិរបស់ជនរងគ្រោះ បានបន្ថែមថា បើតាមជនរងគ្រោះនិយាយវិញនោះ ជនសង្ស័យ
គឺប្រើប្រាស់អាវុធខ្លីចំនួន ២ដើមឯណោះ ខណៈធ្វើសកម្មភាព។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះបាននាំគ្នា ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យ
នគរបាលជួយអន្តរាគមន៍ និងស្វែងរកជនសង្ស័យទាំងនោះ ឃាត់ខ្លួន យកទៅផ្តន្ទាទោសទៅតាមផ្លូវ
ច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល