CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ ត្រូវគេព្រួត វាយសម្លាប់ នៅមុខ ហាងកាហ្វេមួយ ក្បែរផ្លូវរថភ្លើង ម្ដុំត្រឡោកបែក

ភ្នំពេញៈ អំពើឃាតកម្មមួយ បង្កឡើងដោយជនដៃដល់ ៣នាក់ បណ្ដាលឲ្យបុរស ជាកម្មករម្នាក់
ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកជន ដៃដល់បានរត់គេចខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿង
ត្រូវសមត្ថកិច្ចដកហូត ហើយសពត្រូវបានសាច់ញាតិ ដឹកយកទៅតម្កល់នៅវត្ដទឹកថ្លា។

ហេតុការណ៍វាយសម្លាប់គ្នានេះ ត្រូវបានគេរាយការណ៍មកថា ក្រុមជនដៃដល់បានចោទប្រកាន់ថា
ជនរងគ្រោះមកបង្កហេតុ ក្នុងហាងកាហ្វេ ដែលជាកន្លែងខ្លួនកាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង០៨និង១៥នាទី យប់ថ្ងៃទី០៧ ខែមេ សា ឆ្នាំ
២០១៣ នៅចំណុចហាងកាហ្វេ ផ្ទះលេខ៨ ផ្លូវ៥៩៨ ម្ដុំត្រឡោបែក ស្ថិតក្នុងសង្កាត់ បឹងកក់ទី២
ខណ្ឌទួលគោករាជធានីភ្នំពេញ។ ជនរងគ្រោះដែលត្រូវព្រួតគ្នា វាយសម្លាប់ មានឈ្មោះ លីវ ពីប៉ូ
អាយុ ២០ឆ្នាំ មានមុខរបរ ជាកម្មករលើកភេសជ្ជៈឲ្យក្រុមហ៊ុន បាហ្កាស បច្ចុប្បន្នស្នាក់នៅផ្ទះ ក្នុង
សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកក្រុមជនដៃដល់មានគ្នា៣នាក់ ត្រូវសមត្ថ
កិច្ចកំណត់អត្ដសញ្ញាណបានហើយ និងកំពុងសុំដីកាពីតុលាការ ដើម្បីស្វែងរកចាប់ខ្លួន។

តាមនគរបាលប៉ុស្ដិ៍រដ្ឋបាល សង្កាត់បឹងកក់២ បានបញ្ជាក់ថាមុនកើតហេតុ បងស្រីជនរងគ្រោះ និង
ជនរងគ្រោះ បានមកហៅបងប្រុសម្នាក់ ទៀត ឈ្មោះ លីវ ពិសី  ដែលកំពុងផឹកកាហ្វេ នៅក្នុងហាង
កើតហេតុឲ្យទៅផ្ទះ ព្រោះប្រពន្ធនិងកូនឈឺ ។ នៅពេលនោះ ក្រុមជើងកាង ដែលជាជនដៃដល់បាន
ខឹង ថាជនរងគ្រោះមកអុកឡុក ក្នុងហាងកាហ្វេរបស់ខ្លួន ទើបនាំគ្នាព្រួតវាយជនរងគ្រោះ ស្លាប់នៅ
មុខហាងកាហ្វេតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់ ប៉ុន្ដែក្រុមជនសង្ស័យ បានរត់គេខ្លួនអស់ បន្សល់ទុកម៉ូតូ
ម៉ាកអាយខុន ពណ៌ស្លាទុំលាយស។ ដោយ ឡែកម្ចាស់ហាងកាហ្វេ និងសាក្សីកន្លែងកើតហេតុ មួយ
ចំនួនត្រូវបានសមត្ថកិច្ច នាំមកសាកសួរភ្លាម ដើម្បីកំណត់អត្ដសញ្ញាណ ក្រុមជនសង្ស័យ ក្នុងអំពើ
ឃាតកម្មវាយសម្លាប់នេះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ