CamNews

តារា 

អ្នកស្រី ពាន់ ភួងបុផ្ផា រៀបរាប់ពីហេតុការណ៍រន្ទះបាញ់ Cameraman នៅភ្នំបាសិទ្ធ

ភ្នំពេញ ៖ អ្នកស្រី ពាន់ ភួងបុផ្ផា រៀបរាប់ពីហេតុការណ៍រន្ទះបាញ់ Cameraman នៅភ្នំបាសិទ្ធ ពិតជារន្ធត់ចិត្តយ៉ាងខ្លាំង ហើយក៏សម្តែងការសោកស្តាយចំពោះការបាត់បង់មនុស្សល្អម្នាក់ដូចជា លោក មឿន វណ្ណា ផងដែរ ។ 

នៅក្នុងនោះផងដែរ អ្នកស្រី ពាន់ ភួងបុផ្ផា បានលើកឡើងថា លោក មឿន វណ្ណា ដែលជា Cameraman កំពុងតែបំពេញការងារជាមួយនិងក្រុមការងារដែលនៅក្នុងនោះគឺមានដូចជា កញ្ញា នៅ សូនីតា លោក យ៉ែម សំអូន កញ្ញា ឌុច លីដា​ និងអ្នកសិល្បៈជាច្រើនដួងទៀត ។​

ហេតុការណ៍កើតឡើង វេលាម៉ោងប្រហែលជា ៥ ល្ងាច នៅភ្នំបាសិទ្ធ ។ ដំបូងឡើយអ្នកស្រី ពាន់ ភួងបុផ្ផា បាននិយាយថា គាត់បានចូលទៅក្នុងបន្ទប់នៅវត្ត ក៏ស្រាប់តែមេឃងងឹតរកភ្លៀង ក៏មានរន្ទះបាញ់តែម្តង ទើបធ្វើឲ្យតារាសម្តែងផ្សេងៗនាំគ្នារត់ចែងជើងគ្នាសឹងតែមិនទាន់ ។ 

ក្រោយមកក៏ស្រាប់តែមានក្រុមការងារផ្សេងៗដួលសន្លប់ រីឯ លោក មឿន វណ្ណា ដែលជា Cameraman មានសភាពធ្ងន់ធ្ងរជាងគេ រហូតបញ្ចូនទៅសង្រ្គោះបន្ទាន់ ប៉ុន្តែហួសពេលបាត់ទៅហើយ ។

គួរបញ្ជាក់ឲ្យដឹងថា លោក មឿន វណ្ណា គឺជាបុគ្គលិករបស់ខ្មែរមេគង្គ ព្រមទាំងជាមនុស្សម្នាក់ដែលសកម្ម និងមានទំនួសខុសត្រូវខ្ពស់បំផុតចំពោះការងារ ប៉ុន្តែមិនគួរណាទៅដោយគ្មានថ្ងៃវិលត្រលប់មកវិញបែបនេះសោះ ។ ជាចុងក្រោយក្រុមការងារ Camnews ក៏សូមជួយធ្វើការរំលែកទុកដល់ក្រុមគ្រួសារសពផង ៕

-ចុចអាន ៖ ធ្លាយរឿងអយុត្តិធម៏មួយចំពោះ Cameraman ដែលស្លាប់ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ម្សិលមិញ





ដោយ ៖ គន្ធា