CamNews

តារា 

ធ្លាយរឿងអយុត្តិធម៏មួយចំពោះ Cameraman ដែលស្លាប់ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ម្សិលមិញ

ភ្នំពេញ ៖ លោក សៅ យឿន បានអោយដឹងនៅលើ Facebook ថាអ្នកដឹកនាំរឿងអោយលោក វណ្ណា ថតទាំងកណ្តាលភ្លៀងតិចៗរួចក៍ត្រូវរន្ទះបាញ់តែម្តង ហើយវាហាក់ដូចជាអយុត្តិធម៏ខ្លាំងណាស់ សម្រាប់អ្នកត្រូវបានគេបង្ខំរហូតដល់បាត់បង់ជីវិតទាំងអាណោចអាធមបែបនេះ ។



នៅក្នុងនោះផងដែរ លោក សៅ យឿន ដែលជាអ្នកកាត់តខ្សែភាពយន្តដ៍ល្បីលើកឡើងនៅលើបណ្តាញសង្គមថា ៖ "គ្រោះថ្នាក់ពេលបំពេញការងារ តើអ្នកណាទទួលខុសត្រូវ? ប្អូនសំលាញ់ប្អូនបំពេញការងារថតរឿង អោយផលិតកម្មមួយ រួចជួបគ្រោះថ្នាក់ធម្មជាតិដោយរន្ទះបាញ់ ពេលប្អូនលាចាកលោកនេះទៅ បងមិនបានឃើញ អ្នកដឹកនាំរឿងដែលអោយប្អូនថតទាំងកណ្តាលភ្លៀងតិចៗរួចក៏រន្ទះបាញ់ប្អូន ឬតំណាងផលិតកម្មនោះមកមើលប្អូនសោះ មានតែ Makeup ក្នុងផលិតកម្មនោះ ម្នាក់គត់ នៅរហូតដល់ពេលពួកបងលើកប្អូនដាក់ឡានពេទ្យនរួចជូនដំណើររូបប្អូនទៅក្រចេះដើម្បីធ្វើបុណ្យ ប្អូនសំលាញ់សូមប្អូនទៅអោយបានសុខណា អនុស្សាវរីយ៌១០ឆ្នាំជាងនេះ មិនអាចបំភ្លេចបានទេ បងពិតជាសោកស្តាយប្អូនណាស់ បងប្អូនល្អ ប្អូនសំលាញ់ក្រុមការងារនិងប្រធាន ផលិតកម្មខ្មែរមេគង្គមកមើល ប្អូនទាំងអស់គ្នា និងមានមិត្តសិល្បះករ និង មិត្តរបស់ប្អូនយ៉ាងច្រើនកុះករ វណ្ណា គីជាអ្នកថតដ៏មានទេព្យកោសល្យម្នាក់ក្នុងប្រទេសកម្ពុជា គ្រោះថ្នាក់ពេលបំពេញការងារ តើអ្នកណាទទួលខុសត្រូវ"?



ដោយ ៖ គន្ធា


ប្រភព ៖ Sao


Tags: Cameraman