CamNews

ព័ត៌មានជាតិ 

ចោទប្រកាន់​គ្រូបង្រៀន​ជនជាតិ​ហ្វីលីពីន​ ​ពី​បទ​រំលោភ​សិស្ស​អាយុ៤ឆ្នាំ

សាលាដំបូង​ខេត្តកណ្តាល​ ​បាន​ចោទប្រកាន់​គ្រូបង្រៀន​ភាសាអង់គ្លេស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ ​នៅ​សាលា​ឯកជន​មួយ​នៅ​ក្រុង​តាខ្មៅ​ ​ពី​បទ​រំលោភ​ក្មេងស្រី​អាយុ​ ​៤​ ​ឆ្នាំ​ដែល​ជា​សិស្សរបស់​គាត់​។​

​លោក​ ​កែវ​ ​ពិសិដ្ឋ​ ​ស្នងការ​ក្រុង​តាខ្មៅ​ ​បាន​កំណត់​អត្តសញ្ញាណ​ជនជាប់ចោទ​ ​ឈ្មោះ​ ​Roman​ ​Palo​ ​Aquino​ ​ជា​គ្រូបង្រៀន​អាយុ​ ​២៧​ ​ឆ្នាំ​ ​បង្រៀន​ភាសាអង់គ្លេស​នៅ​សាលា​អន្តរជាតិ​ ​វេ​ស្ទលែនដ៍​ ​ក្នុង​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​។​

​លោក​ ​កែវ​ ​ពិសិដ្ឋ​ ​បាន​និយាយ​ថា​ ​ជនរងគ្រោះ​មាន​អាយុ​ ​៤ឆ្នាំ​ជា​សិស្សរបស់​លោក​ ​Aquino​។​

​លោក​ ​Aquino​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​រំលោភ​សេពសន្ថវៈ​ ​ដោយមាន​ស្ថាន​ទម្ងន់ទោស​ ​និង​ប្រឈមមុខនឹង​ការ​ជាប់ពន្ធ​នា​គារ​ពី​ ​៧​ ​ទៅ​ ​១០ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទា​ទោស​។​


​លោក​ ​Aquino​ ​ត្រូវ​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ចាប់ខ្លួន​កាលពី​ថ្ងៃសុក្រ​ ​បន្ទាប់ពី​មា​នប​ណ្តឹ​ងរ​បស់​ឪពុក​ម្តាយ​ជនរងគ្រោះ​។​ ​បច្ចុប្បន្ន​លោក​ ​Aquino​ ​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​។​

​លោក​ ​ម៉េ​ង​ ​ហុង​ ​បាន​និយាយ​ថា​ឪពុក​ជនរងគ្រោះ​ ​បាន​ទៅ​យកកូន​ស្រី​ចេញពី​សាលារៀន​កាលពី​ថ្ងៃសុក្រ​ ​នៅ​ម៉ោង​ ​១០​:​៣០​ ​នាទី​ព្រឹក​។​ ​ពេល​មកដល់​ផ្ទះ​ម្តាយ​របស់​នាង​រៀបចំ​ងូតទឹកឲ្យ​កូនស្រី​របស់​គាត់​ ​ស្រាប់តែ​ឃើញ​មាន​ឈាម​នៅ​លើ​ខោទ្រនាប់​ ​និង​នៅ​លើ​ប្រដាប់​ភេទ​របស់​នាង​។​

​គាត់​បាន​សួរ​កូនស្រី​របស់​គាត់​ពី​ដំណើររឿង​។​ ​ជនរងគ្រោះ​បាន​ប្រាប់​ម្តាយ​ថា​នៅ​ប្រហែល​ម៉ោង​ ​១០​:​១៥​ ​នាទី​ព្រឹក​ ​មុន​ពេល​ចាកចេញ​ពីសា​លា​រៀន​ ​គ្រូ​របស់​នាង​ឈ្មោះ​ ​Aquino​ ​បាន​នាំ​នាង​ទៅ​បន្ទប់ទឹក​ដើម្បី​ងូតទឹកឲ្យ​នាង​។​ ​ជនរងគ្រោះ​បាន​និយាយ​ថា​លោក​ ​Aquino​ ​បាន​រំលោភ​នាង​នៅក្នុង​បន្ទប់ទឹក​នោះ​។​
​លោក​ ​ហុង​ ​បាន​កត់សម្គាល់​ថា​ ​បន្ទាប់ពី​ជនរងគ្រោះ​បាន​ប្រាប់​ម្តាយ​របស់​នាង​ពី​អ្វី​ដែល​បាន​កើតឡើង​ ​ម្តាយ​នាង​បាន​នាំទៅ​មណ្ឌលសុខភាព​ក្រុង​។​ ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ​ជនរងគ្រោះ​ត្រូវ​បាន​គេ​រំលោភ​។​

​លោក​ ​ហុង​ ​បាន​បន្ថែម​ថា​ ​បន្ទាប់ពី​ទទួល​បានការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត​ ​ឪពុក​ម្តាយ​បាន​ខឹងសម្បា​នឹង​លោក​ ​Aquino​ ​ហើយ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​តែម្តង​។​

​លោក​ ​Aquino​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​សាលារៀន​ ​ម៉ោង​ ​១២​ ​ថ្ងៃត្រង់​កាលពី​ថ្ងៃសុក្រ​ ៕​


ប្រភព ៖ khmertimes


Tags: Local news Social news