CamNews

តារា 

នៅសុខៗស្រាប់តែនាង Janie និយាយអំពីតារាស្រីមួយដួងនេះ

ថៃ ៖ កំពូលតារាសម្តែង Janie Tien Phosuwan បានលើកឡើងអំពីអតីតមិត្តចាស់របស់នាង ព្រមទាំងជាតារាល្បីម្នាក់នៅក្នុងប្រទេសថៃគឺនាង Woonsen Virithipa Pakdeeprasong កាលពីពេលថ្មីៗនេះផងដែរ ។ 

នៅក្នុងនោះផងដែរ អ្នកកាសែតនៅតែចោតនូវសំណួរដដែលៗថា នាង Janie Tien Phosuwan និង Woonsen Virithipa Pakdeeprasong អាចនឹងត្រលប់ទៅត្រូវរូវគ្នាដូចដើម ឬយ៉ាងណា? 

ទទ្ទឹមនឹងនេះផងដែរ តួស្រីក្នុងរឿង "ភ្លើងបុណ្យ" រូបនេះ បានតបថា ត្រូវរូវគ្នាវិញឬអត់ អាស្រ័យទៅលើពេលវេលា តើអាចជួយអោយនាងត្រូវគ្នាវិញដែរ ឬយ៉ាងណា ។ តាំងតែពីមិត្តភាពបែកបាក់មក ពួកយើងមិនដែលបាននិយាយគ្នា ព្រោះនាងរវល់ជាមួយនឹងការងារសិល្បៈស្ទើរតែដកឃ្លាមិនរួចទៅហើយ នាង Janie បញ្ជាក់ ។ 

ប្រភពដដែលបានបន្តសួរទៀតថា "ក្រោយចែកផ្លូវគ្នាជាមួយមិត្តបែបនេះ តើ Janie មាននឹករឿងអតីតកាល ឬអនុស្សាវរីយ៍ដែលធ្លាប់សាងកន្លងមកជាមួយ Woonsen ទេ? ស្រាប់តែ Janie តបយ៉ាងខ្លីថា នាងគ្មានពេលគិតដល់រឿងទាំងនេះទេ" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Janie Tien Phosuwan Woonsen Virithipa Pakdeeprasong