CamNews

ព័ត៌មានជាតិ 

ដឹកសង្សារ ទៅកោះពេជ្រ ត្រឡប់មកផ្ទះវិញ ត្រូវចោរប្លន់ម៉ូតូ CBR បាញ់១គ្រាប់ របួសស្រាលម្នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពបាញ់ប្លន់ យកម៉ូតូមួយគ្រឿងពីជនរងគ្រោះ គូ
សង្សារ កាលពីវេលា ម៉ោង ២៤ និង ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ
២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ភិន ដារ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់
នៅផ្ទះជួល ខាងក្រោយ វត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង
នារីត្រូវជាសង្សារមានឈ្មោះ ចន្ថា អាយុ ២០ឆ្នាំ ស្នាក់នៅជិតចំណុចកើតហេតុ ហើយពួកគេ បាន
ជិះម៉ូតូម៉ាក CBR ពណ៌ក្រហម មួយគ្រឿង គ្មានស្លាកលេខ ឌុបគ្នាចេញពីកោះពេជ្រ ត្រឡប់ ទៅ
ផ្ទះវិញ ប៉ុន្តែពេលជនរងគ្រោះ ជិះម៉ូតូមកជិតដល់ផ្ទះនារីជាសង្សារ ស្រាប់តែលេចមុខ ជនសង្ស័យ
ចំនួន ២ នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយ កាំភ្លើង១ដើម ជិះម៉ូតូធុនធំមួយគ្រឿង មកក្បែរជន
រងគ្រោះ ហើយបានដកកាំភ្លើងបាញ់១គ្រាប់ ត្រូវបញ្ឆិតភ្លៅខាងស្តាំ របស់ឈ្មោះ ភិន ដារ៉ា បណ្តាល
ឲ្យរងរបួសស្រាល ហើយចំណែកក្រុមចោរប្លន់ បានដណ្តើមយកម៉ូតូ របស់ជនរង គ្រោះជិះគេចខ្លួន
ដោយសុវត្ថិភាព ។ ភ្លាមៗនោះ នារីរងគ្រោះបានស្រែកឆោមឡោ បង្កឲ្យ មានការភ្ញាក់ផ្អើល ដល់
នគរបាលមូលដ្ឋាន ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ។  

ក្រោយកើតហេតុ គេសង្កេតឃើញ មានសមត្ថកិច្ចមូលដ្ឋាន បានត្រឹមចុះមកធ្វើការ សាកសួរ ព័ត៌
មាន ជាមួយជនរងគ្រោះ ដើម្បីកសាងសំណុំរឿងតែប៉ុណ្ណោះ គឺសមត្ថកិច្ចពុំទាន់ដឹង តម្រុយសូម្បី
បន្តិច ពាក់ព័ន្ធនឹងករណីខាងលើនេះឡើយ ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៣នេះ គឺមានសកម្មភាពបាញ់សម្លាប់ ស្ត្រីម្នាក់
ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម លើរ៉ឺម៉កកង់បី ប្លន់យកបូបបានដោយ សុវត្ថិភាព។ ចំ
ពោះករណីប្លន់ ដែលកើតឡើងផ្ទួនៗគ្នាខាងលើ បងប្អូនប្រជាពលរដ្ឋ មានការ ព្រួយបារម្ភ ពីការរស់
នៅ និងសុវត្ថិភាព ក្នុងការធ្វើដំណើរ របស់ពួកគាត់ខ្លាំងណាស់ ដូច្នេះ ប្រជាពលរដ្ឋ បានទទូចសុំឲ្យ
សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជានគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មេត្តាដាក់កម្លាំង
ពង្រាយ និងពង្រឹងសមត្ថភាព យាមនៅតាមគោលដៅ ឡើង វិញផង ដើម្បីការពារសុវត្ថិភាព របស់
ពួកគាត់ ឲ្យស្របទៅតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព។  

បច្ចុប្បន្នជនជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ
ទាំងទឹកមុខ គ្មានទំនុកចិត្តលើសមត្ថកិច្ចបន្តិចទេ ព្រោះកន្លងមក សកម្មភាពភ្ជង់ប្លន់ និងបាញ់ ប្លន់
ជាករណី ដែលក្រុមចោរគេចខ្លួនបាត់នោះ គឺពុំដែលឃើញសមត្ថកិច្ច ឃាត់បានក្រុមចោរណា បាន
ម្នាក់ឡើយ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ