CamNews

ព័ត៌មានជាតិ 

ចោរគាស់ បន្ទប់ការិយាល័យ សាលា ប្រមូល យកកុំព្យូទ័រ គ្មានសល់

សៀមរាបៈ ក្នុងរយៈពេលតែមួយ យប់ប៉ុណ្ណោះ ក្រុមចោរលួចយ៉ាង សកម្មបានធ្វើសកម្មភាព
គាស់ទ្វារ ការិយាល័យ អប់រំយុវជន និងកីឡាស្រុក និងទីចាត់ការក្នុងបរិវេណ សាលាបឋម
សិក្សាគំរូ ដោយលួច កុំព្យូទ័រអស់ ៤គ្រឿង គាស់វាយទូដែក និងសម្ភារៈមួយចំនួន ទៀតបាន
ដោយរលូន ពុំមានការរំខាន ដល់នគរបាលមូលដ្ឋានឡើយ។

ហេតុការណ៍គាស់ទ្វារមានការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៦ និង៤៥នាទី
ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ នៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀម
រាប។

លោក ជាង ឌឿន  អាយុ៦៦ឆ្នាំ ជាអ្នកយាមប្រចាំការក្នុងបរិវេណសាលាបឋមសិក្សាគំរូនេះ
បានឲ្យដឹងថា កាលពីក្បាលព្រលប់ គាត់បានដើរត្រួតពិនិត្យជុំវិញ សាលាដែរតែពុំមានអ្វីកើត
ឡើងនោះទេ ហើយរូបលោកបានចូលទៅសំរាកនៅកន្លែង របស់លោកវិញ។ លុះព្រឹកឡើង
ស្រាប់តែមានការភ្ញាក់ផ្អើលថា មានក្រុមចោរចូលទៅគាស់ទ្វារ យកសម្ភារៈអស់នៅក្នុងការិយា
ល័យអប់រំ និងទីចាត់ការនេះតែម្តង។

លោក ទីវ គីរី នាយកសាលាបឋមសិក្សាគំរូ បានឲ្យដឹងថា ក្រុមចោរលួចគាស់ទ្វារយ៉ាងសកម្ម
មានគ្នា ប្រហែល៤ ទៅ៥នាក់ បានធ្វើសកម្មភាពលួចមុនដំបូងក្រុមចោរនោះ ចូលទៅលួច
យកកុំព្យូទ័រ នៅក្នុងការិយាល័យអប់រំ ស្រុកបាន៣គ្រឿង     និងនាំគ្នាលើកទូរដែកសម្រាប់
តម្កល់លុយ    បើកឲ្យបុគ្គលិកយកទៅដាក់នៅមុខ   ការិយាល័យ ដើម្បី    ធ្វើការគាស់យក
សម្ភារៈនៅក្នុងនោះ។

លោកនាយកបានបន្តទៀតថា  នៅក្នុងទូរដែកនោះទេ ក្រុមចោរពុំបានយកអ្វីនោះ ដោយទូរ
មានគន្លឹះរឹង មាំ ហើយក្រុមចោរបាននាំគ្នា   បន្តចូលគាស់បង្អូច    បន្ទប់ទីចាត់ការរបស់ខ្លួន
ដោយយកបានកុំព្យូទ័រមួយគ្រឿង   និងកន្រ្តៃកាត់ស្មៅមួយផងដែរ ហើយនាំគ្នាគេចខ្លួនបាត់
ស្រមោលបន្សល់ទុកនៅតែម្រាមជើង។

តាមព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា ក្រុមចោរមានគ្នា៤ទៅ៥នាក់ បានលួចយក
កុំព្យូទ័រទៅបាត់ អស់  កំពុងធ្វើឲ្យមន្ត្រីការិយាល័យអប់រំ ស្រុកនិងនាយកសាលា បឋមសិក្សា
គំរូ ក្រពល់ មុខយ៉ាង ខ្លាំងព្រោះ នៅក្នុងកុំព្យូទ័រនោះបានផ្ទុកឯកសារ សំខាន់ៗ ជាច្រើនឆ្នាំមក
ហើយ ត្រូវបានក្រុមចោរលួចយកអស់រលីង៕

www.dap-news.com

www.dap-news.com

www.dap-news.com

 

ប្រភព ៖ DAP


Tags: thief siem reap