CamNews

ព័ត៌មានជាតិ 

ស្រវឹងចេញពីក្លឹប បើករថយន្ត បុកបង្គោលភ្លើងរដ្ឋ រួចបើកគេច ទៅបុកម៉ូតូនគរបាលល្បាត របួសធ្ងន់ ៤នាក់

ភ្នំពេញ៖ ផឹកស្រវឹងចេញពីក្លឹប C2 បុរសម្នាក់ បានបើករថយន្តជ្រុលរ៉េចង្កូត ទៅបុកបង្គោលភ្លើងសាធារណៈ បណ្តាលឲ្យធ្លាក់អំពូលភ្លើងបែកអស់ពីរ រួចព្យាយាមជិះគេចខ្លួន ក៏ស្រាប់ទៅជ្រុលចង្កូត ទៅបុកម៉ូតូនគរបាលល្បាត បណ្តាលឲ្យនគរបាល៤ នាក់រងរបួសធ្ងន់ នៅម៉ោងប្រម៉ាណ១៖៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅខាងលិចក្រុមហ៊ុនសេលកាត ផ្លូវសីហនុ សង្កាត់បឹងកេងកង ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កជិះរថយន្ត ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-4168 ចេញពីក្លឹប C2 នៅផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ទាំងស្រវឹងស្រាជោគជាំ ពីលិចទៅកើត បានបន្តិចក៏ជ្រុល ចង្កូតទៅបុកបង្គោលភ្លើង ហើយបានព្យាយាមជិះរត់ ក៏ទៅបុកម៉ូតូល្បាត បណ្តាលឲ្យសមត្ថកិច្ច ៤នាក់ រងរបួស ហើយត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

យ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍ថា ស្ថានភាពកម្លាំងសមត្ថកិច្ចទាំងនោះ យ៉ាងណាហើយនោះទេ ដោយឡែកម៉ូតូ និងរថយន្ត ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋានគរបាលខណ្ឌចំការមន ដើម្បីរង់ចំាការដោះស្រាយតាមផ្លូវច្បាប់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP