CamNews

តារា 

Kangta និង EXO ទទួលបានពានរង្វាន់តារាអាស៊ី នៅចិន

កម្មវិធីមហោស្រពតន្រី Asian Idol Awards 2013 គឺជាកម្មវិធីប្រគល់ពានរង្វាន់​ ជូនទៅតារាៗ
ល្បីៗនៅទ្វីបអាស៊ី ដែលបានកសាងឈ្មោះល្បី ក្នុងកំលុងពេលមួយឆ្នាំនេះ ។



ឆ្នាំនេះកម្មវធី Asian Idol Awards 2013 បានប្រារព្ធធ្វើឡើងនៅទីក្រុង ប៉េកាំង ប្រទេស ចិន ។
EXO ដែលជាក្រុមចំរៀងបុរសថ្មីរបស់ផលិតកម្ម SM Entertainment របស់កូរ៉េ ដែលមានសមាជិក
១២ អ្នកដែលចែកចេញជា EXO-M EXO-K នោះទទួលបានពានរង្វាន់ ក្រុមចំរៀងអាស៊ីដែលល្បី
ជាងគេ (Asian Popular Group Award) ។ ចំណែក Kangta ក៏ជាតារាស្ថិតក្នុងផលិតកម្ម SM Enter-
tainment ជាមួយ EXO ផងដែរនោះ ជាតារាចំរៀង​ និងសំដែង ទទួលបានពានរង្វាន់ កំពូលតារា
ដែលមានសមត្ថភាពច្រើន (Overseas Multi-Entertainer Award)។



គួរបញ្ជាក់ផងដែរថា EXO គឺជាក្រុមចំរៀងបុរសទីមួយ ដែលបំបែកឯកទក្តកម្ម របស់ក្រុមចំរៀង
សិស្សច្បង Girl Generation ផ្នែកលក់ថាសចំរៀងបានច្រើនបំផុត ។ ពានរង្វាន់នេះពិតជាសាក
សមសំរាប់ក្រុម EXO មែន ៕



ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: exo exo m exo k star singer kpop kangta