CamNews

ព័ត៌មានជាតិ 

រកឃើញសព ជនរងគ្រោះ ដែលលិចទូក ក្រោយ មកពីបុណ្យកឋិន

កណ្ដាល ៖ ករណីប្រជាពលរដ្ឋប្រមាណ ១០នាក់ និងមានព្រះសង្ឃមួយអង្គ ដែល ជួបគ្រោះថ្នាក់លិចទូកកណ្ដាលបឹង ក្រោយពី ត្រឡប់មកពីចូលរួមពិធីបុណ្យកឋិន កាលពី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤កន្លងទៅនេះ ហើយជនរងគ្រោះម្នាក់ បានបាត់ខ្លួនឥឡូវ ត្រូវបានសមត្ថកិច្ចអាជ្ញាធរ និងសាច់ញាតិ របស់ជនរងគ្រោះ រកសពឃើញហើយ កាល ពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២២ ខែ តុលា ។

មន្ដ្រីនគរបាលមូលដ្ឋានស្រុកល្វាឯម បាន ឱ្យដឹងថា សពជនរងគ្រោះត្រូវបានរកឃើញ ក្រោយពីអណ្ដែតនៅចំណុចកោះទទឹង ក្នុង បឹងវាលសំណាប ឃុំសារិកាកែវ ស្រុកល្វា ឯម ខេត្ដកណ្ដាល ។

តាមសមត្ថកិច្ចក្រោយពីរកឃើញសពជន រងគ្រោះ និងធ្វើកោសល្យវិច័យរួចមក សមត្ថ កិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនរងគ្រោះ ម៉ៃ សាន អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកតា អុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្ដកណ្ដាល បានបាត់ខ្លួនក្រោយពីលិចទូក នៅកណ្ដាលបឹងជាមួយជនរងគ្រោះ ១០នាក់ ផ្សេងទៀត បូករួមទាំងព្រះសង្ឃផងនោះ ត្រឡប់មកពីចូលរួមបុណ្យកឋិនទាន ។

ហេតុការណ៍លិចទូក ដោយសារតែទឹក ជ្រាបចូលទៅក្នុងទូក ធ្វើឱ្យអ្នកជិះភ័យស្រែក នាំឱ្យអ្នកបើកកាច់ចង្កូតបាត់ម្ចាស់ការ បណ្ដាល ឱ្យក្រឡាប់តែម្ដង ស្ថិតនៅក្នុងបឹងវាលសំ ណាប ភូមិខ្នោកាង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្ដ កណ្ដាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ ទៀតថា ក្រោយកើតហេតុភ្លាមៗនោះជន រងគ្រោះនៅលើទូកទាំងអស់ ត្រូវបានជួយ សង្គ្រោះទាន់ពេលវេលា លើកលែងតែជន រងគ្រោះ ភ្លាមៗនោះរកមិនទាន់ឃើញហើយ ទាំងសមត្ថកិច្ច ទាំងអាជ្ញាធរនិងសាច់ញាតិ របស់សព  បានខិតខំស្វែងរកអស់រយៈពេល ប៉ុន្មានថ្ងៃ ប៉ុន្ដែរកមិនទាន់ឃើញ លុះព្រឹក ព្រលឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ សពក៏ អណ្ដែតឡើងតែម្ដង ៕



អាន៖ ជនរងគ្រោះម្នាក់ បាត់ខ្លួន ក្រោយ លិចទូក មកពី បុណ្យកឋិន


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Kandal