CamNews

កំសាន្ត 

ប្រុសស្អាត Junsu និង Jaejoong សមាជិកក្រុម JYJ នឹងចូលបំរើការជាទាហាន នៅបំណាច់ឆ្នាំនេះ

សមាជិកក្រុមចំរៀងរបស់ JYJ ដ៏ល្បី Junsu និង Jaejoong នឹងត្រូវឃ្លាតឆ្ងាយពីទស្សនិកជន
មូយរយៈហើយ ដើម្បីចូលបំរើជាទាហានកាតព្វកិច្ច ។

ថ្មីៗនេះព័ត៌មានចុងក្រោយ ដែលទាក់ទងជាមួយនិងក្រុម JYJ បានអោយដឹងថា Kim Junsu
និង Kim Jaejoong  នឹងត្រូវចូលបំរើកងទ័ព នាពេលដាច់ឆ្នាំនេះហើយ ។ សព្វថៃនេះ Junsu
និង Jaejoong កំពុងតែព្យាយាមបញ្ចប់ និង កែសម្រួលការងារអោយអស់ ដើម្បីអោយត្រូវនឹង
ថ្ងៃដែលពួកគេ ចូលបំរើកងទ័ព ។

Junsu and Jaejoong (JYJ) will join the army at the end of 1

Jaejoong ធ្លាប់បានកោះហៅ អោយចូលបំរើកងទ័ព ម្តង ពីរដងដែរ តែត្រូវសុំពន្យាពេលវិញ
ដោយសារតែ Jaejoong ជាប់រវល់ជាមួយការងារ សិល្បៈ និងការងារ របស់អង្គការរដ្ឋាភិបាល
កូរ៉េ ។ លើកនេះប្រសិនបើ Jaejoong ចង់ពន្យាទៀតប្រហែលជាមិនអាចទេ ព្រោះគ្មានការងារ
អ្វីដែលជាប់រវល់ទៀតទេ ។ ដូចនេះហើយ Jaejoong នឹងត្រូវចូលបំរើកងទ័ព នៅចុងឆ្នាំនេះ ឬ
ដើមឆ្នាំក្រោយជាកំហិត ។

ចំណែក Junsu ក៏ត្រូវបានកោះហៅអោយចូលបំពេញការងារ ជាកងទ័ព ម្តង ពីរដងហើយដែរ
ដោយលើកនេះ Junsu សំរេចចិត្តថានឹង ទៅធ្វើជាកងទ័ព តំណាលពេលជាមួយ Jaejoong តែ
ម្តង ។ ព័ត៌មានដែលទាក់ទងនិង ការចូលបំរើកងទ័ពនេះ នឹងចេញផ្សាយជាផ្លូវការក្នុងពេលឆាប់ៗ
នេះ ដើម្បីកុំអោយប៉ះពាល់ដល់ ការងាររបស់ គេទាំង ២ ៕

Junsu and Jaejoong (JYJ) will join the army at the end of Year 2

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: junsu jaejoong jyj kpop idol star singer