ភ្នំពេញ ៖ វរសេនីយ៍ឯកទូច ងីម ជាមន្ដ្រី យោធាធ្វើការ នៅអង្គភាពដេអ៊ិន ផ្នែកបច្ចេកទេស
ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍បឹងទំពុន ខណ្ឌមានជ័យ ឃាត់ខ្លួនមួយដង្ហើមចង្រិត ហើយអនុ
ញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្ដែ បានដកហូតកាំភ្លើងខ្លីមករក្សាទុក បន្ទាប់ពី មន្ដ្រីយោធារូបនេះ
បានដកកាំភ្លើងខ្លីគំរាម គេគំរាមឯង និងប្រមាថបាញ់សម្លាប់ បន្ទាប់ ពីជននេះ បានអះអាងថា
មានគេលួចបោះ គ្រឿងញៀនចូលទៅក្នុងផ្ទះ ។
យោងតាមមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងទំពុន បានឱ្យដឹងថា ការឃាត់ខ្លួនមន្ដ្រីយោធាពាក់ ស័ក្កិ៥ខាង
លើនេះ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះ ជនសង្ស័យ ក្នុងភូមិ
ចំរើនផល សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ ។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងទៀត ថា មុនពេលកើតហេតុ មន្ដ្រីយោធាទូច ងីម បានចោទ
ប្រជាពលរដ្ឋនៅក្បែរខាងផ្ទះរបស់ ខ្លួនថា បានបោះគ្រឿងញៀនចូលទៅក្នុងផ្ទះ រួចហើយបាន
ដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ទៅកាន់ ប្រជាពលរដ្ឋទាំងនោះ ហើយប្រមាថដល់ អាយុជីវិតទៀតផង ។
បន្ទាប់ពីមានករណីនេះកើតឡើង ដែល ធ្វើឱ្យពួកគាត់មានការភ័យខ្លាច ដោយសារ តែខ្លាចមន្ដ្រី
យោធារូបនេះ ផ្ទុះអាវុធបង្កឱ្យ មានគ្រោះថ្នាក់នោះប្រជាពលរដ្ឋ បានរាយ ការណ៍ទៅសមត្ថកិច្ច
មូលដ្ឋាន រួចហើយនាយ នគរបាលប៉ុស្ដិ៍បឹងទំពុន លោកឡូ ភារម្យ បានដឹកនាំសមត្ថកិច្ចចុះទៅ
ជួយអន្ដរាគមន៍ ភ្លាមៗ ។
បើតាមសមត្ថកិច្ចនៅពេលឃើញកម្លាំង សមត្ថកិច្ចមូលដ្ឋាន ចុះទៅកាន់កន្លែងកើត ហេតុនោះ
មន្ដ្រីយោធារូបនេះ ដោយអាង មានកាំភ្លើងនៅជាប់នឹងខ្លួន មិនខ្លាចសមត្ថ កិច្ចនោះទេ ហើយ
ថែមទាំងច្រានទ្រូងសមត្ថ កិច្ចទៀតផង រួចហើយក៏បានចាក់សោទ្វារ ក្នុងគោលបំណងមិនឱ្យ
សមត្ថកិច្ចចាប់ខ្លួន ។ ប៉ុន្ដែដោយមានអន្ដរាគមន៍ ដែលមិនអាច ដកថយនោះ កម្លាំងសមត្ថកិច្ច
បានឃាត់ខ្លួន មន្ដ្រីយោធារូបនេះ បញ្ជូនទៅកាន់ប៉ុស្ដិ៍នគរ បាលបឹងទំពុន ដើម្បីសួរនាំបន្ដទៀត ។
នៅចំពោះមុខសមត្ថកិច្ច មន្ដ្រីយោធា ពាក់ស័ក្ដិ៥រូបនេះ បានបដិសេធថា ខ្លួនមិន បានយកកាំភ្លើង
ភ្ជង់ប្រជាពលរដ្ឋឡើយ។
ក្រោយពីការសាកសួររួចមក មន្ដ្រីយោធា រូបនេះ ត្រូវសមត្ថកិច្ចដោះលែងទៅវិញ ប៉ុន្ដែ បានដក
ហូតកាំភ្លើងខ្លីទុក ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល