CamNews

តារា 

មាន សូនីតា ព្យា​យាម​គេច​ពី បុ​រស​សម្បូរ​ទ្រព្យ តាម​ប្រ​មាញ់​ស្នេហ៍

ភ្នំពេញៈ កញ្ញា មាន សូនីតា គឺជាតារាសម្តែងស្រីមួយដួង មានឈ្មោះបោះសំឡេង ក្នុងអាជីព
សម្តែងជាច្រើនរឿង មកហើយនៅ ក្នុងស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន។ តែគេមិនធ្លាប់បានឃើញ
តារារូបនេះសម្ញែង ពីរឿងឯកជនរបស់នាង ជាសាធារណៈនោះទេ ជាពិសេសរឿងរ៉ាវ ស្នេហា
ក្រៅឆាក របស់នាង។ នៅពេលថ្មីៗនេះ គេឧស្សាហ៍ឃើញបុរសសម្បូរទ្រព្យវ័យ ស្របាលនាង
ជាច្រើន ព្យាយាមតាមសុំស្នេហ៍នាង រហូតធ្វើឲ្យនាងមានចិត្តធុញទ្រាន់ សូម្បីតែលេខទូរស័ព្ទ
ក៏មិនចង់ទទួល ខ្លាចប៉ះអ្នកតាមរំខានចិត្ត ។

បើតាមប្រភពពីមិត្តភក្តិជិតដិត ជាមួយនាងក្នុងវិស័យសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ន
នេះសូនីតា មិនសូវទទួលការងារសិល្បៈប៉ុន្មានទេ ជាពិសេសការសម្តែងរឿង គឺនាងថតឲ្យតែរឿង
អ្នកស្រី ពាន់ ភួងបុប្ផា តែប៉ុណ្ណោះ។ ចំណែកការងារ ផ្សេងៗ នាងទទួលខ្លះអត់ខ្លះ ទៅតាមពេល
ទំនេរ ។ 

ក្នុងមួយរយៈពេលនេះទោះជានាងមិនសូវ មានការងារច្រើន មិនសូវហត់នឿយតែអារម្មណ៍ របស់
នាងហាក់ដូចជាធុញទ្រាន់មួម៉ៅច្រើនពេលខ្លះ ហៅនាងទៅណាមកណាក៏មិនសូវ ទៅហើយពេល
ទូរស័ព្ទទៅនាងម្តងៗទាល់តែលេខមិត្តភក្តិ ជិតដិត ដែលនាង ធ្លាប់ស្គាល់ទើបលើក ។ប្រសិនបើមាន
លេខខ្លះនាងមិនស្គាល់ គឺនាងមិនលើកទេហើយ តែងតែ រអ៊ូថាធុញណាស់ មានតែអ្នកតេមករំខាន
ជាពិសេសបុរសសម្បូរទ្រព្យ ។

តាមពិតទៅបុរសសម្បូរលុយទាំងអស់នោះ មានគ្រប់យ៉ាងទាំងរូបសង្ហា សម្បូរលុយ តាមយកចិត្ត
យកថ្លើមនាង គ្រប់បែបយ៉ាងប៉ុណ្ណឹង ហើយនាងនៅតែមិនខ្វល់ខ្វាយ និងទ្រព្យរបស់ហ៊ឺហារផ្លូវកាត់
បែបនេះទេ ។ ផ្ទុយទៅវិញ នាងបែរជាបង្ហាញអាកប្បកិរិយា មិនពេញចិត្តនិងការយកចិត្ត ហួងហែង
របស់បុរសទាំងអស់នោះ ។

បើតាមប្រភពមួយដោយឡែក ផ្សេងទៀតបានប្រាប់ឲ្យដឹងថា តារាស្រីរូបនេះតែងតែព្យាយាមគេច
វេស មិនចង់ឲ្យគេសួរនាំពីជីវិតឯកជន ជាពិសេសរឿងស្នេហាប៉ុន្មានទេ ដោយសារតែនាងខ្លាចចិត្ត
អ្នកដឹកនាំរឿងល្បីឈ្មោះ ពាន់ ភួងបុប្ផា ព្រោះថាអ្នកដឹកនាំរូបនេះ មិនចង់ឲ្យតារាប្រុសស្រី ដែលជា
តួរបស់ខ្លួនពើបប្រទះ និងរឿងរ៉ាវអាស្រូវស្នេហា ណាមួយឡើយ ។ ដូច្នេះហើយបានជានាង តែងតែ
ខំប្រឹងគេចខ្លួនបញ្ចៀសពីរឿងរ៉ាវស្នេហានេះ ព្រោះខ្លាចធ្លាក់កូដលែងបាន គ្រងតំណែងតួឯកទៀត។

ពាក់ព័ន្ធនឹងការលើកឡើងនេះ Looking TODAY មិនទាន់អាចទាក់ទង កញ្ញា មាន សូនីតា បានទេ
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣នេះ ៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mean sonita entertainment khmer star actress phnom penh