CamNews

តារា 

លោក Kim Jae Wonបានដកខ្លួនពីការសំដែងរឿង I'm a flower too

លោក Kim Jae Won ដែលជាតារាភាពយន្តដ៏ល្បីរបស់កូរ៉េបានធ្វើការដកខ្លួនចេញពី
ការថតរឿង I'm a flower too បន្ទាប់ពីមានរបួសស្មារកាលពីថ្ងៃអង្គារកន្លងមក។

គួរបញ្ជាក់ផងដែរថាតារាភាពយន្តដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូងឈ្មោះ Kim Jae Won ត្រូវបានបញ្ជូនទៅសង្រ្គោះជាបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង សេអ៊ូល បន្ទាប់ពី
តារារូបនោះបានជួបនូវគ្រោះថ្នាក់ដួលម៉ូតូនៅឯ Samsungdong នាទីក្រុង សេអ៊ូល ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៤ខែតុលា ម្សិលម៉ិញខណៈពេលដែល Kim
Jae Wonកំពុងតែថតខ្សែភាពយន្តមួយមានចំណងជើងថា " I�m a Flower Too "
របស់ MBC ដែលក្នុងសាច់រឿងតំរូវអោយលោកKim Jae Wonសំដែងឈុតមួយជាមួយ
ទោចក្រយានយន្ត ។ ប៉ុន្តែសំណាងអាក្រក់លោកបានជួបនៅហេតុការណ៍នេះតែម្តង។
Kim Jae Won ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ ។
តាមសំដីរបស់អ្នកតំណាងម្នាក់របស់ Kim Jae Won បានអោយដឹងថា លោក Kim Jae
Wonមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរបួសនៅត្រង់ស្មាបន្តិចប៉ុណ្ណោះ ។
ហើយបច្ចុប្បន្នKim Jae Won កំពុងតែត្រូវបានគ្រូពេទ្យពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត
នៅឯមន្ទីរពេទ្យមួយក្បែរកន្លែងកើតហេតុ ៕


ប្រភព៖ All Kpop
ដោយ វឌ្ឍនា

Tags: kim jae wonsouth koreacrashshoulder injure