យប់មិញថ្ងៃទី ១០ កក្កដា ផលិតកម្ម Core Content Media (CCM) ដែលជាផលិតកម្មរបស់ក្រុម
ចំរៀងស្រី T-ara បានបង្ហោះវីដេអូមួយ ដែលធ្វើអោយពិភព Kpop មានការរង្គោះរង្គើសារជាថ្មី ។
វីដេអូនោះ គឺជាវីដេអូរបស់សមាជិកក្រុម T-ara ឈ្មោះ Ahreum ប្រកាសអំពីការចាកចេញពីក្រុម
T-ara ។ នាងបាននិយាយថា ហេតុផលដែលនាង ចាកចេញពីក្រុម T-ara គឺព្រោះតែនាងត្រូវទៅ
ពង្រឹងមុខវិជ្ជាសិល្បៈរបស់នាង ។ តែនាងនឹងមិនចាកចេញពី KPOP ឡើយនាងនឹងត្រឡប់មកវិញ
ក្នុងនាមជាអ្នកចំរៀងទោល ។ នៅក្នុងវីដេអូ នាងបានថ្លែងអំណរគុណដល់អ្នកគាំទ្រ របស់នាងនិង
T-ara ទាំងអស់ ដែលបានជួយជ្រោមជ្រែងនាង តាំងតែពីនាងចូលក្រុម T-ara ដំបូងរហូតដល់ថ្ងៃ
នេះ ដែលនាងត្រូវចាកចេញ ។ នាងក៏សន្យាថា ពេលដែលនាងត្រឡប់មកវិញ នាងនឹងក្លាយជា
មនុស្សមួយថ្មី ដែលល្អជាងនាងសព្វថ្ងៃរាប់ដង ។
Ahreum ចូលជាសមាជិកក្រុម T-ara កាលពីខែកក្កដា ឆ្នាំមុនដែលបង្ហាញមុខដំបូងជាមួយបទ Day
By Day និងមានមុខនៅក្នុងក្រុម T-ara N-4 ផងដែរ ។ គួរបញ្ជាក់ផងដែរថា T-ara បានបែកបាក់
សមាជិក ២ ដងរួចមកហើយ ដោយលើកទីមួយ ធ្វើអោយមុខមាត់របស់ក្រុម T-ara ធ្លាក់ចុះយ៉ាង
គំហុក ដោយសារតែពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនិងពួកនាង មកដល់រឿងនេះមួយទៀត
T-ara ប្រហែលជាត្រូវលេបថ្មលេបគ្រួស សារជាថ្មីម្តងទៀតហើយមើលទៅ ។ មកទល់ថ្ងៃនេះ T-ara
នៅសល់សមាជិក ៦ រូបដែលជាសមាជិកដំបូងរបស់ T-ara ៕
ដោយ ៖ លីលី
ប្រភព ៖ allkpop