CamNews

ព័ត៌មានជាតិ 

ស្ត្រីម្នាក់ សម្រាល បានកូនភ្លោះ៣នាក់ ត្រូវបានចាត់ទុកថា ជាកូន សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ

ភ្នំពេញ៖ កូនភ្លោះ៣បានកើតនៅក្នុងត្រកូលកសិករ មួយគ្រួសារ រស់នៅភូមិ សំភិន
ឃុំកំពង់ចាម   ស្រុកសំបូរ ខេត្តក្រចេះ   ហើយត្រូវឪពុកម្តាយ មកសម្រាលបុត្រនៅ
មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៣។

កូនភ្លោះទាំងបីនាក់ខាងលើនេះ មានឈ្មោះ ទី១ ផាំង ហុង ទី២ ផាំងហេង និងទី៣
ផាំង ហៀង ដែលមានឪពុកឈ្មោះផាំង ហាក់ អាយុ២៦ឆ្នាំ ម្តាយឈ្មោះ សុខ ជឿន
អាយុ២២ឆ្នាំ។

ទារកភ្លោះទាំងបីខាងលើនេះ ជាកូនទី២របស់លោកផាំងហាក់ និងស្ត្រីសុខ ជឿន។
មានការកត់សម្គាល់ថា នៅទូរទាំងប្រទេសឲ្យតែមានទារក ឬ  ទារិការភ្លោះ  បីនាក់
គឺត្រូវបាន  ក្តីសន្តោសប្រោសប្រណី   ជួយឧបត្ថម្ភថវិកា ៣លានរៀលពីសម្តេចអគ្គ
មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូត
ត្រូវបានចាត់ទុកថា កូនភ្លោះបីគឺជាកូនសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news