អតីតកីឡាករ ស៊ូម៉ូ (sumo) គឺលោក Kelly Gneiting ត្រូវបានគេចាត់ទុកថា ជាកីឡាករ
ដែលមានទម្ងន់ធ្ងន់បំផុត ដែលអាចរត់ម៉ារ៉ាតុងបាន ។
នៅក្នុងពេលរត់ម៉ារ៉ាតុង លោក Kelly Gneiting មានទម្ងន់ដល់ទៅ 400 pounds (181kg)
តែគាត់អាចរត់ម៉ារ៉ាតុងក្នុងរយៈចំងាយដ៏ឆ្ងាយមួយ ត្រឹមរយៈពេល 9 ម៉ោង 48 នាទី និង
42 វិនាទីប៉ុណ្ណោះ។ ការរត់ម៉ារ៉ាតុងនេះបានធ្វើឲ្យលោកជាប់នៅក្នុងកំណត់ត្រាឯតទគ្គ
កម្ម Guinness World record 2011 ជាកីឡាករដែលមានទម្ងន់ធ្ងន់បំផុត អាចរត់ម៉ារ៉ាតុង
ក្នុងរយៈពេល9 ម៉ោង 48 នាទី និង 42 វិនាទី។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺ នៅពេលបញ្ចប់ការរត់នេះ លោក Kelly បានស្រក់
ទម្ងន់យ៉ាងលឿន គឺ 1.7kg ផងដែរ។
សូមបញ្ជាក់ថាលោក Kelly Gneiting ធ្លាប់ជាជើងឯកស៊ូម៉ូ U.S. title បីជំនាន់ជាប់ៗគ្នា
មកហើយ គឺនៅ ឆ្នាំ២០០៥ ឆ្នាំ២០០៦ និងឆ្នាំ២០០៧៕
ដោយ៖ មិនា
ប្រភព៖ wane