CamNews

ព័ត៌មានជាតិ 

លោក ម៉ម ប៊ុនហេង បន្តចុះពិនិត្យការប្រតិបត្តិការ របស់មន្ត្រី និងម៉ាស៊ីនស្កេនវិរ៉ុស Zika នៅ​អាកាសយាន

(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ជាមួយមន្ត្រីអមដំណើរ បាន​បន្ដចុះពិនិត្យ ​ប្រតិបត្តិការរបស់មន្ត្រី និងម៉ាស៊ីនស្កេនវីរុស Zika នៅ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីការ​ចុះពិនិត្យមើល ម៉ាស៊ីនស្កេនវីរុស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណង ដើម្បីបង្កើនការយកទុកដាក់ ក្នុងការត្រួតពិនិត្យការឆ្លង ចូលវីរុស Zika ពីប្រទេសផ្សេងៗ តាមរយៈអ្នកដំណើរតាមជើងយន្ដហោះពីបរទេស ចូលមកកាន់ប្រទេសកម្ពុជា។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «ការទប់ស្កាត់នឹងការពារ ជម្ងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជម្ងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរក នៃការកកើតសត្វមូល»។ ​លោក បានជំរុញឲ្យថ្នាក់ដឹកនាំ អាជ្ញាធមូលដ្ឋាន អង្គភាព ស្ថាប័នពាក់ព័ន្ធ ដៃគូរនានា និងប្រជាសហគមន៍ យកចិត្តទុកដាក់ ក្នុងការចូលរួមកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កនូវជម្ងឺ ហើយនៅពេលមានជម្ងឺ ដែលមានរោគសញ្ញា ដូចរៀបរាប់ខាងលើ សូម​ទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីពិគ្រោះយោបល់ និងបានពិនិត្យសុខភាពជាបន្ទាន់ ផងដែរ។

ជាថ្មីម្ដងទៀត​ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានប្រកាសលេខទូរស័ព្ទបន្ទាន់ ឬ Hotline «115» សម្រាប់សួរនាំអំពីជំងឺឆ្លងនិងបញ្ហា សុខាភិបាលផ្សេងៗ សម្រាប់២៤ម៉ោងលើ ២៤ម៉ោង ដើម្បីបង្កើនការយកទុកដាក់ក្នុងការត្រួតពិនិត្យ ការឆ្លងចូលវិរ៉ុស Zika មកកម្ពុជា៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Zika Int news US Obama