CamNews

ព័ត៌មានជាតិ 

លួចម៉ូតូពី ក្រុងព្រះសីហនុ មកជាប់អន្ទាក់ នគរបាល ខណ្ឌទួលគោក

ភ្នំពេញ៖ ជនសង្ស័យ ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនកាលពី
វេលាម៉ោង ៩ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ នៅចំណុច ផ្លូវលេខ១៩២ ក្រុមទី៧ ភូមិ២ សង្កាត់
ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោយពេល ដែលជនសង្ស័យ ទាំងពីរនាក់ បានលួចម៉ូតូ កាលពី
វេលាម៉ោង ៣ យប់រំលង អាធ្រាត្រ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅ ផ្ទះគ្មានលេខ ភូមិ៣
សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយនាំគ្នាជិះម៉ូតូគេចខ្លួនមករាជធានីភ្នំពេញ។

សមត្ថកិច្ច ខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ និមល ហៅក្រុក អាយុ២៣
ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ ភូមិអូរ២ មណ្ឌល១ សង្កាត់៤ ខណ្ឌមិត្តភាព
ខេត្តព្រះសីហនុ និងជនសង្ស័យទី២ មានឈ្មោះ ថូ ឧត្តម ហៅជុំ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩អឺ
នៃអនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព រស់នៅផ្ទះគ្មាន លេខភូមិអូរ១ សង្កាត់៤ ខណ្ឌមិត្តភាព ខេត្ត
ព្រះសីហនុ ។

ដោយឡែក ជនរងគ្រោះមាន ឈ្មោះ ទ្រឿង ស្រីនី ភេទស្រី អាយុ២៩ឆ្នាំ មុខរបររោង ចក្រកាត់ដេរ
ខេត្តព្រះសីហនុ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយ
ម៉ូតូដែល ជនសង្ស័យទាំងពីរនាក់បានលួចម៉ាកសេ១២៥ ស៊េរី២០១២ ពាក់ស្លាកលេខ ព្រះសីហនុ
1E-0368 ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ខណៈកម្លាំង នគរបាល ខណ្ឌទួលគោក កំពុងជិះល្បាតស្រាប់តែ
ដល់ចំណុច កើតហេតុ ក៏ប្រទះឃើញជនសង្ស័យ ទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាដោយគ្មានស្លាក
លេខ និងមួកសុវត្ថិភាព ក៏ឃាត់ដើម្បីសួរនាំ ។

ពេលសួរនាំ និងបានទទួលព័ត៌មាន ពីនគរបាលខេត្ត ព្រះសីហនុផងនោះ ទើបសមត្ថកិច្ចឃាត់ខ្លួន
ទើបដឹងថាពួកគេ ទាំងពីរនាក់ បានលួចម៉ូតូ ពីជនរងគ្រោះ នៅខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជន
សង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌទួលគោក ប្រគល់ជូន សមត្ថកិច្ច ខេត្តព្រះសីហនុ
ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ