CamNews

តារា 

អតីតសមាជិកក្រុម Super Junior ម្នាក់ប្រាប់ពីហេតុផលដែល ខ្លួនចាកចេញពី Super Junior

ពេលនិយាយដល់ អតីតសមាជិករបស់ក្រុម Super Junior ទស្សនិកជនច្បាស់ជាបានស្គាល់
និងដឹងអំពីសមាជិកមួយរួបឈ្មោះថា " Han Geng " ដែលជាជនជាតិចិន ដំបូងគេបង្អស់ដែល
លេចមុខក្នុងពិភព KPOP ។ ហើយថ្មីៗនេះ Han Geng បានប្រាប់អំពីហេតុផលខ្លះៗ ដែលធ្វើ
អោយគាត់ ចាកចេញពីក្រុម Super Junior ក៏ដូចជាផលិតកម្ម SM Entertainment ។

Han Geng Fan heartbreaking to share why leave Super Junior 1

ថ្មីៗនេះនៅក្នុងកម្មវិធីទូរទស្សន៍មួយ របស់ចិន Han Geng ត្រូវបានអញ្ជើញធ្វើជាតារាកិត្តិយស
ដោយសព្វថ្ងៃនេះ Han Geng ល្បីនៅចិន និង តៃវ៉ាន់ ។ នៅក្នុងបទសំភាសន៍ Han Geng បាន
និយាយ រឿងដែលគាត់សប្បាយចិត្ត និងចងចាំជាងគេ គឺពេលគាត់ទៅចាប់អាជីពនៅ កូរ៉េក្នុង
ក្រុម Super Junior ។ បន្ទាប់មកទៀត ក៏ចាប់ផ្តើមចូលដល់សាច់រឿងថា ហេតុអ្វី បានជាគាត់
ចាកចេញ ពីក្រុមចំរៀង Super Junior ដ៏ល្បីមួយនោះ ។

ផលលំបាកទីមួយរបស់ Han Geng នៅពេលដែលខ្លួនជា សមាជិករបស់ក្រុម Super Junior នោះ
គឺដោយសារតែ ច្បាប់មួយចំនួន ដែលមិនអនុញ្ញាតិ អោយជនបរទេសដូចជាគាត់ ឡើងសំដែងលើ
ឆាកងាយៗឡើយ ។ នៅក្នុងឆ្នាំដំបូងគឺ ២០០៥ គាត់រកប្រាក់ចំណូលជាតារា ប្រមាណ ៦៥០ ដុល្លារ
ប៉ុណ្ណោះ តែក្រោយមក គាត់ក៏បានត្រូវបានអ្នកចាត់ការទូទៅ ផ្តល់រង្វាន់លើកទឹកចិត្ត ១៤០០ ដុល្លារ
ទៀត ។ គ្រាន់តែបានលុយទាំងនោះភ្លាម គាត់ក៏អោយទៅម្តាយគាត់ទាំងអស់ ព្រោះតែចង់អោយ
ម្តាយគាត់ មានជីវភាពប្រសើរជាងមុន ។

Han Geng Fan heartbreaking to share why leave Super Junior 2

ក្រោយមកទៀត SM ក៏បង្កើតក្រុម SJ-M ដែលជាក្រុមសំរាប់ វាយលុកទីផ្សារចិន ដែលធ្វើអោយ
Han Geng លេចមុខបានច្រើនជាងមុន ។ ហើយរឿងដែលពិបាកសំរាប់គាត់ គឺគាត់ត្រូវបកប្រែ
និងរៀបចំភាសា មួយចំនួនសំរាប់សមាជិក ៤ នាក់ទៀតដែលជាជនជាតិកូរ៉េ ព្រោះគាត់ជាមេក្រុម
SJ-M ដូចនេះហើយគាត់ត្រូវរៀបចំ ។ តែទោះជាមានភាពលំបាកក្តី Han Geng ក៏នៅតែសប្បាយ
ចិត្តដែរព្រោះតែ សមាជិក Super Junior ទាំងអស់លើកទឹកចិត្តគាត់ និងតែងតែអរគុណដល់ការខិត
ខំប្រឹងប្រែងរបស់គាត់ ។ រឿងមួយដែលធ្វើអោយគាត់ ចង់ចាកចេញពីផលិតកម្ម SM ខ្លាំងមែនទែន
នោះគឺ ផលិតកម្ម SM តែងតែបំបិទសិទ្ធិ និងច្រានចោល ការសំណូមពរសំដែងរបស់គាត់ជានិច្ច
បើទោះបីដឹងថា គាត់ចង់សំដែងយ៉ាងណាក៏ដោយ ហើយថែមទាំងបិទសិទ្ធិក្នុងការ គ្រប់គ្រងលិខិត
ឆ្លងដែនទៀតផង ។

ដោយហេតុតែរឿងនេះហើយ ដែលធ្វើអោយគាត់ ធុញថប់តប់ប្រមល់ ក៏រៀបចំសំណុំរឿងប្តឹងទៅ
ផលិតកម្ម SM ហើយក៏ចាកចេញពីកូរ៉េ មកកាន់ស្រុកកំណើតរបស់ខ្លួននៅចិនវិញ ។ សព្វថ្ងៃ Han
Geng ជាតារាចំរៀង និពន្ធ និងសំដែងល្បីឈ្មោះគួរសម នៅពិភពសិល្បៈរបស់ចិន និងតៃវ៉ាន់ ៕

 


ដោយ ៖​ លីលី
ប្រភព ៖ allkpop,k14,pocketsar 


Tags: kpop star singer super junior sm sj han geng china showbiz cbiz kpop kbiz