CamNews

តន្រ្តី 

Lee Min Ho សុខៗ បញ្ចេញវីដេអូចំរៀងថ្មីមួយ ធ្វើអោយមានការភ្ញាក់ផ្អើលដល់ ទស្សនិកជន (មានវីដេអូ)

ថ្មីៗនេះ តារាសំដែងដ៏ស្រស់សង្ហា Lee Min Ho បានបញ្ចេញវីដេអូចំរៀងថ្មីមួយ ដោយមិនបាន
ជូនដំណឹង ឬផ្តល់ព័ត៌មានអ្វី ដល់អ្នកគាំទ្ររបស់លោក ជាមុនឡើយ ធ្វើអោយទស្សនិកជន និង
អ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើលជាខ្លាំង ។



កាលពីខែមុន Lee Min Ho បានបញ្ចេញ Album ចំរៀងថ្មីមួយឈ្មោះថា " My Everything " តែវា
គ្រាន់តែជាកាដូ ទីមួយប៉ុណ្ណោះសំរាប់អ្នកគាំទ្រ របស់លោក ។ ថ្ងៃនេះ Lee Min Ho បានបញ្ចេញ
វីដេអូចំរៀងថ្មី ដែលបានដកស្រង់ចេញពី Album My Everything ដែលមានចំណងជើងថា " Love
Motion " ។ 



ដើម្បីអបអរសាទរ ក្នុងការគំរប់ខួប ៧ ឆ្នាំរបស់ Lee Min Ho​ ចូលក្នុងពិភពសិល្បះ លោកបានមាន
គំនិតបញ្ចេញជា Album " My Everything " នេះឡើងឃើញថា​ កំលោះសង្ហាម្នាក់នេះ មិនត្រឹមតែ
សំដែងបានល្អនោះទេ សូម្បីតែច្រៀងក៏ពិរោះដែរ ពិតជាមនុសមានទេពកោសល្យមែន ។ តោះទៅ
ទស្សនាទាំងអស់គ្នាទៅមើល ៕

 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: lee min ho kpop star singer entertainment