CamNews

ព័ត៌មានជាតិ 

បាញ់៣គ្រាប់ រងរបួសស្រ្តី ម៉ាស្សាម្នាក់

ភ្នំពេញ៖ ស្រ្តីម៉ាស្សាម្នាក់ បានរងរបួសជើងខាងឆ្វេង ដោយសារមន្រ្តីអាវុធហត្ថម្នាក់ បាញ់ចំនួន
៣គ្រាប់ កាលពី វេលាម៉ោង ១២ និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា
ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ២៨២ ផ្លូវលេខ២៧១ ភូមិអូបែក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ ស្រីពៅ អាយុ៤៧ឆ្នាំ រស់នៅចំណុច
កើតហេតុ ខាងលើ។ ជនសង្ស័យវិញ មានឈ្មោះ នី ជាមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានរត់គេច
ខ្លួនបាត់។

សេចក្តីរាយការណ៍ បានបន្តថា ជនរងគ្រោះ និងជនសង្ស័យ ជាមនុស្សស្គាល់គ្នា ហើយមុនពេល
កើតហេតុ ជន សង្ស័យបានមករកជនរងគ្រោះ ទំនងចង់ម៉ាស្សា តែមិនដឹងជាមានរឿងអ្វីកើតឡើង
ស្រាប់តែជនសង្ស័យបាញ់ ចំនួន៣គ្រាប់ និងអាម៉េជ្រុះគ្រាប់នៅកន្លែងមួយគ្រាប់ បណ្តាលឲ្យជនរង
គ្រោះរងរបួសចំជើងខាងឆ្វេង។

បន្ទាប់ពីបាញ់ហើយ ជនសង្ស័យ បានរត់គេចខ្លួនបាត់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news