CamNews

ព័ត៌មានជាតិ 

រំលោភកូនក្រមុំគេ ខណះម៉ែឪ មិននៅផ្ទះរួចរត់គេច ហើយចូលភូមិវិញ កាប់គេរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖    ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពរំលោភកូន ក្រមុំគេខណះម៉ែឪ
មិននៅផ្ទះ រួចរត់ គេចបាត់មួយខែ នៅយប់ម្សិល មិញថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង
២និង៣០នាទី ទាបភ្លឺ ជន សង្ស័យ និងបក្ខពួក៥ទៅ៦នាក់ បានដេញកាប់យុវជនមួយក្រុម
បណ្តាលឲ្យ របួសធ្ងន់ ក៏ត្រូវកម្លាំង អ ហ ក្រុង ប៉ោយប៉ែត ចាប់ញាត់ទ្រុងនិងកសាងសំណុំរឿង
បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។

លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣
ថា ជនសង្ស័យមានឈ្មោះ វ៉ា លាន ហៅអានាង ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅ
ភូមិវត្តលៀប ឃុំចំការសំរោង ក្រុង/ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុង
ប់ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រីឯជនរងគ្រោះមានឈ្មោះ ហួត ធុរះ ភេទប្រុស អាយុ២០ឆ្នាំ
រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត ជាសិស្សថ្នាក់ទី១២ បានរងបួសធ្ងន់
ត្រូវគេកាប់ដៃឆ្វេង១កាំបិត ខ្នង១កាំបិត។

លោក ហម ម៉ុតបានបន្តថា មុនឃាត់ខ្លួនជនសង្ស័យ ខាងលើ កាលពីថ្ងៃទី២៧ ខែកុម្ភះ កន្លងទៅ
ធ្លាប់មានក្រុមគ្រួសារ ក្មេងស្រីរងគ្រោះម្នាក់ អាយុ១៧ឆ្នាំ បានមកប្តឹង ពីករណីចាប់រំលោភ ហើយ
នៅយប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣នេះ ជនរងសង្ស័យបានធ្វើសកម្មភាព កាប់លើជនរង គ្រោះ
ម្នាក់ឈ្មោះ ហួត ធុរះ ខណះជនរងគ្រោះអង្គុយ លើម៉ូតូចាំមិត្តភក្តិឈឺនោម បន្ទាប់ពីពួកគេចេញ
ពីឌីស្កូ បណ្តាលឲ្យរងរបួស ទើបត្រូវកម្លាំង អ ហ ក្រុងប៉ោយប៉ែតយើង ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយសួរនាំជនសង្ស័យ ត្រូវបានបញ្ជូនទៅទីបញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យ
ការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅ តុលាការ ចាត់ការតាមច្បាប់ ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ