CamNews

ព័ត៌មានជាតិ 

កំពុងលេងទូរស័ព្ទ លើកាំជណ្តើរច្រាំងទន្លេ តែម្នាក់ឯង ត្រូវជនសង្ស័យ៦នាក់ វាយប្លន់យកទ្រព្បសម្បត្តិ

ភ្នំពេញ៖  នារីម្នាក់ខណៈ កំពុងអង្គុយចុច ទូរស័ព្ទលេង តែម្នាក់ឯង នៅលើកាំជណ្តើរ ច្រាំងទន្លេ
ស្រាប់តែជនសង្ស័យ ចំនួន៦នាក់ បានមកចាប់ក្រៀក វាយប្លន់យកទ្រព្យសម្បត្តិ រួមមាន ទូរស័ព្ទ
២គ្រឿង និង Ipad mini មួយគ្រឿង គិតជាទឹកប្រាក់ ជាង១ពាន់ដុល្លារ តែជនសង្ស័យ២នាក់ ត្រូវ
បានប្រជាពលរដ្ឋ នៅក្បែរកន្លែង កើតហេតុ ដេញចាប់បាន ហើយវាយមួយដៃ មួយជើងស្ទើរស្លាប់
មុនពេលប្រគល់ឲ្យ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍វត្តភ្នំ ។ 

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ៧យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣ នៅ
ចំណុច មាត់ច្រាំងទន្លេ ខាងកើតផ្សាររាត្រី តាមបណ្តោយ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូន
ពេញ។

ក្រុមចោរប្លន់មិនរើសមុខ ដែលប្រជាពលរដ្ឋចាប់ត្រូវបាន សមត្ថកិច្ចបញ្ជាក់ថា ទី១ឈ្មោះ ឌុច រ៉ា ភេទ
ប្រុសអាយុ២២ ឆ្នាំ និងទី២ ឈ្មោះ ខឹម លាភ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅពិតប្រាកដឡើយ។
ចំណែក បក្ខពួក៤នាក់ទៀត រត់គេច ខ្លួនដោយសុវត្ថិភាព ហើយបានយក ទ្រព្យសម្បត្តិរបស់ជនរង
គ្រោះ ទៅជាមួយផងដែរ។

ដោយឡែក ជនរងគ្រោះឈ្មោះ លឹម សាំងលី ភេទស្រី អាយុ២០ឆ្នាំ បុគ្គលិក ក្រុមហ៊ុន ឯកជនមួយ
មានទីលំនៅ តាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានរងរបួសខ្លះៗ និងបាត់បង់
ទូរស័ព្ទ ដៃម៉ាក Samsung ស៊េរីថ្មី២គ្រឿង និង IPad mini មួយគ្រឿង សរុបជាង១ពាន់ដុល្លារ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ជិតខាងកន្លែងកើតហេតុនោះ បានឲ្យដឹងថា មុនពេលកើតហេតុគេ
ឃើញនារីរងគ្រោះបាន ដើរហាត់ប្រាណ ម្នាក់ឯងមកដល់ ចំណុចកើតហេតុ បានអង្គុយលេង លើ
កាំជណ្តើរ មាត់ច្រាំងទន្លេ ហើយភ្លាមៗ នោះជនរងគ្រោះបានយកទូរស័ព្ទ មកចុចលេងស្រាប់តែ
មានជនសង្ស័យ ៦នាក់ បានដើរមកចាប់គ្រៀក នារីរងគ្រោះ វាយប្លន់ដណ្តើម យកកាបូបយួរ រួម
មាន ទូរស័ព្ទសាំស៊ុង សេរីទំនើប២គ្រឿង និងIPad mini មួយគ្រឿង ហើយព្យាយាមរ ត់គេចខ្លួន ។

ប៉ុន្តែភ្លាមៗនោះ នារីរងគ្រោះរត់តាមពីក្រោយដោយ ស្រែក ឆោឡោថា ចោរៗ ហើយត្រូវបានក្រុម
ប្រជាពលរដ្ឋ ជិតខាងជួយ អន្តរាគមន៍ដេញចាប់បាន បក្ខពួកជនសង្ស័យ២នាក់ ព្រួតវាយ ទាត់ធាក់
រហូតទ្រោមខ្លួន ទំរាំសមត្ថកិច្ចមូលដ្ឋាន ចុះមកទទួលយក ជនសង្ស័យ ។

ចំណែក បក្ខជនល្មើស៤នាក់ទៀត ដែលគេចខ្លួនដោយ សុវត្ថិភាពនោះ បានយកទ្រព្យសម្បត្តិ របស់
ជនរងគ្រោះទៅជាមួយផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាន
នគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ