CamNews

ទេសចរណ៍ 

ទេសភាពស្រស់ស្អាតនៃ Biei ក្នុងប្រទេសជប៉ុន

Biei ជាទីរួមស្រុកមានទេសភាពដ៏ស្រស់ស្អាតមួយមានទីតាំងស្ថិតនៅក្នុងតំបន់ Kamikawa
(Ishikari) , Kamikawa, កោះ Hokkaidō ប្រទេសជប៉ុន ។ ក្នុងមួយថ្ងៃៗអាកាសធាតុនៅទីនេះ
មានការប្រែប្រួលមិនដូចគ្នាទេ ដូច្នេះភ្ញៀវទេសចរណ៍ទាំងឡាយដែលបានមកកំសាន្តនៅ
ទីនេះនឹងមានឱកាសដើម្បីនឹងទទួលយកនូវអារម្មណ៍ប្លែកដ៏អស្ចារ្យបំផុតពីអាកាសធាតុ
នៅទីនេះផងដែរ ។

Biei ល្បីឈ្មោះជាតំបន់មួយដែលមានទេសភាពដ៏ស្រស់ស្អាតពោរពេញទៅដោយពណ៌
ចំរុះនិងជ្រលងជាច្រើនគួរជាទីមនោរម្យ ។ កាលពីឆ្នាំ ១៩៩២, Biei ធ្លាប់ប្រារព្ធធ្វើនូវពិធី
រត់ប្រណាំងមួយដែលមានឈ្មោះថា "Biei Healthy Marathon" ដើម្បីជាការទាក់ទាញនូវ
ចំណាប់អារម្មណ៍របស់ប្រជាជននៅទូទាំងប្រទេសជប៉ុនទៀតផង ។ ភ្ញៀវទេសចរណ៍ទូទៅ
ចូលចិត្តធ្វើដំណើរមកទីនេះនៅចន្លោះខែកក្កដា និងខែសីហា ពីព្រោះនៅរយៈពេលនេះទី
វាលទាំងមូលពោរពេញទៅដោយផ្កាចំរុះពណ៌រីកស្គុះស្គាយបង្អួតសំរស់យ៉ាងស្រស់ស្អាត
ប្រៀបបាននឹងកំរាលព្រំយ៉ាងដូច្នោះ ។

Biei បានក្លាយជាកន្លែងចំណាប់អារម្មណ៍បំផុតសំរាប់កម្មវិធីទូរទស្សន៍ ក៏ដូចជាផ្ទាំងទស្ស
នីយភាពសំរាប់ការផ្សព្វផ្សាយពាណិជកម្មជាច្រើននៅប្រទេសជប៉ុន ដែលក្នុងនោះដើមឈើ
នៅ Biei នេះភាគច្រើនត្រូវបានគេយកបញ្ចូលទៅក្នុងខ្សែភាពយន្ត ពាណិជ្ជកម្ម រឺក៏យកមក
ប្រើប្រាស់ក្នុងការរចនាម៉ាកយីហោផ្សេងៗជាដើម....៕



ប្រភព៖ 24H
ដោយ៖​ រស្មី

Tags: japanamazingtraveltourtourismbeautifulbieikamikawahokkaidō