CamNews

តារា 

ទោះត្រូវបាត់បង់តំណែងជាខ្សែរាជរង្ស ប៉ុន្តែព្រះនាងនៅតែយល់ព្រមរៀបការជាមួយបុរសសាមញ្ញ

ព្រះនាង Mako រាជបុត្រីរបស់ប្រទេសជប៉ុន ពន្យារពេលប្រារព្ធពិធីមង្គការរបស់ព្រះនាងរហូតដល់ឆ្នាំ ២០២០  ដោយហេតុតែ ព្រះនាង ពុំមានពេវេលាគ្រប់គ្រាន់ដើម្បីរៀបចំពិធីនេះ។

ចៅស្រីវ័យ ២៦ ឆ្នាំរបស់ព្រះចៅអធិរាជ Akihito គ្រោងនឹងរៀបមង្គលការជាមួយបុគ្គលិកមួយរូបបម្រើការងារ នៅក្រុមហ៊ុនច្បាប់គឺលោក Kei Komuro ក្នុងខែវិច្ឆិកា។ សារព័ត៌មាន Jiji Press បានរាយការណ៍ថា គូស្នេហ៍ទាំងពីរ បានប្រកាសថា ការពន្យារពេលពិធីមង្គការនេះ គឺដោយសារតែអ្នកទាំងពីរពុំមានពេលវេលាដើម្បី "ត្រៀមលក្ខណៈឱ្យបានពេញលេញ"។


ការសម្រេចចិត្តរបស់គូស្នេហ៍ទាំងទ្វេ មួយផ្នែកគឺធ្វើឡើង ដោយសារការដឹងជាមុននូវផែនការមមាញឹករបស់ត្រកូលអធិរាជ នៅឆ្នាំក្រោយ រួមទាំងការដាក់រាជ្យរបស់ព្រះចៅអធិរាជផងដែរ។

ភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីរបស់ព្រះនាងម្ចាស់អង្គនេះថា៖ "ខ្ញុំពិតជាសោកស្តាយណាស់ ចំពោះការបង្កបញ្ហាដ៏ធំ និងបន្ទុកបន្ថែមដល់អ្នក ដែលបានជួយដល់គម្រោងអាពាហ៍ពិពាហ៍របស់យើងយ៉ាងស្មោះត្រង់"។ ព្រះនាង Mako នឹងបាត់បង់តំណែងរបស់ព្រះនាង នៅពេលព្រះនាងរៀបមង្គលការជាមួយលោក Komuro ដែលជាជនសាមញ្ញម្នាក់។

អ្នកនាំពាក្យរបស់ត្រកូលអធិរាជ បានបញ្ជាក់ថា គូស្នេហ៍ទាំងទ្វេ ដែលបានជួបគ្នា កាលពីឆ្នាំ ២០១២ នៅតែមានបំណង ចងចំណងមេត្រីភាពមួយនេះ បន្ទាប់ពីរាជពិធីសំខាន់ៗ ទាក់ទងនឹងការដាក់រាជ្យរបស់ព្រះចៅអធិរាជ និងការឡើងគ្រងរាជ្យរបស់ព្រះរាជបុត្រ។

ត្រកូលអធិរាជ្យនេះ ក៏បានបដិសេធចំពោះអត្ថបទទស្សនាវដ្ដី ដែលបានចុះផ្សាយចោទប្រកាន់ នាពេលថ្មីៗនេះថា ការពន្យារពេលរៀបមង្គការនេះ គឺដោយសារបញ្ហាហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងម្តាយរបស់លោក Komuro ។

គួរបញ្ជាក់ថា នៅខែមេសា ឆ្នាំ ២០១៩ ព្រះចៅអធិរាជ Akihito ព្រះជន្ម ៨៤ វស្សា នឹងក្លាយជាអធិរាជជប៉ុនដំបូងបង្អស់ដែលចុះចេញពីរាជបល្ល័ង្ក Chrysanthemum ក្នុងរយៈពេលជាង ២០០ ឆ្នាំមកនេះ។

រាជបុត្រច្បង និងត្រូវជាឪពុកមារបស់ព្រះនាង Mako ព្រះជន្ម ៥៧ វស្សា គឺព្រះអង្គម្ចាស់ Naruhito នឹងឡើងគ្រងរាជ្យបន្តពីព្រះអង្គ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: Japan Mako Kei Komuro